ឆក់​ទូរស័ព្ទ​បាន​យកទៅ​បញ្ចាំ​ទិញ​ថ្នាំញៀន​នគរបាល​ឃាត់​បាន​៦​នាក់​

(​ភ្នំពេញ)​ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​រួម​និង​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​។​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រោម​ស្ពាន​អាស​កាស​ស្ទឹងមានជ័យ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦​នាក់​មាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ថេ​ន​វណ្ណ​ថន​ហៅ​ហ៊ីង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ខណ្ឌមានជ័យ​(​ឃាត់ខ្លួន​បាន​)​។​ក្នុងចំណោម​បក្ខពួក​២​នាក់​ដែលមាន​ឈ្មោះ​កប​ភី​រ៉ូ​ត​ហៅ​កង​រ៉ូ​ត​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជា​សិស្ស​នៅ​អង្ក​ការ​ភាព​ញញឹម​នៃ​កុមារ​។​(​គេចខ្លួន​)​ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ដកហូត​បាន​ទូរស័ព្ទ​ម៉ាក iPhone 6 ចំនួន​១​គ្រឿង​។​

​ចំណែក​ជនសង្ស័យ​វិញ​ក្រោយពី​ឆក់​ទូរ​សព្ទ​ពី​ជនរងគ្រោះ​បាន​ហើយ​បាន​ព្យាយាម​គេចខ្លួនបាត់​ដោយបាន​យក​ទូរស័ព្ទ​ដែល​ឆក់ ​បាន​នោះ​ទៅ​បញ្ចាំ​យកលុយ​ម្នាក់​២០​ដុល្លារ​មក​ស៊ីចាយ​អស់​។​លុះដល់​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃខែ​ដដែល​ក៏​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ៏​យ​ទី​១​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ដេ​ន​វណ្ណ​ថន​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​កង​រ៉ូ​ត​គេចខ្លួនបាត់​ក្នុងនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ក៏បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​ផ្សេងទៀត​ផងដែរ​ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​បញ្ជូនមក​ធ្វើការ​សាកសួរ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕