ជប៉ុន ផ្តល់​ថវិកា​សរុប​ជាង ៤​សែន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក ក្នុង​ខេត្តតាកែវ​

(​ភ្នំពេញ​)៖ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៤០០.៣៩៤ ដុល្លារ​អាមេរិក ដល់​អង្គការ World Vision Japan សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក ក្នុង​ខេត្តតាកែវ​។

កិច្ចសន្យា​ផ្តល់ជំនួយ​នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា និង​លោក ម៉ាត់​ស៊ូ អុ​កា តា​គូ​យ៉ា ប្រធាន​គម្រោង​អង្គការ World Vision Japan នៅ​ស្ថានទូត​ជប៉ុន នៅ​ម៉ោង ៣ រសៀល ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩៕