បាញ់ប្រហារ​ជិត​ក្រុង​ស្លាប់​៥​នាក់ របួស​ជាច្រើន​នាក់​

(​សហរដ្ឋអាមេរិក) ៖ មនុស្ស​៥​នាក់​បាន​ត្រូវស្លាប់ ហើយ​ប៉ូលិស​ច្រើន​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​មួយ នៅ​ជិត​ទីក្រុង​ស៊ីកា​ហ្គោ​រដ្ឋ​អី​ុ​លីណ​យ សហរដ្ឋអាមេរិក​។​

​ប៉ូលិស​និយាយថា​ខ្មាន់កាំភ្លើង​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ ហើយ​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​។ នា​វេលា​ម៉ោង​១៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ប៉ូលិស​បាន​លើក​ទៅដល់​កន្លែង​បាញ់ប្រហារ នៅ​ AURORA ​រដ្ឋ​អី​ុ​លីណ​យ ក្នុង​រោងចក្រ​មួយ​។ មនុស្ស​៥​នាក់​បាន​ត្រូវស្លាប់​ហើយ​ប៉ូលិស​ច្រើន​នាក់​រងរបួស នា​ថ្ងៃទី​១៥​កុម្ភៈ​ពេល​បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ បាញ់ប្រហារ​ក្នុង​អគារ​មួយ​នៅ​តំបន់​រោងចក្រ​នា​ជាយក្រុង​សី​ុ​កា​ហ្គោ ហើយ​ខ្មាន់កាំភ្លើង​ត្រូវ​បាញ់សម្លាប់​។​

​លោក ​KRISTEN ZIMAN​ ប្រមុខ​ប៉ូលិស​ក្រុង​ AURORA ​រៀបរាប់ថា ប៉ូលិស​ត្រូវបាន​បាញ់​មកលើ​ភ្លាមៗ​។ ប៉ូលិស​៥​នាក់​រងរបួស​ដោយ​គ្រាប់កាំភ្លើង​។ ប៉ូលិស​ឯទៀតៗ​មាន​វត្ត​មាននៅ​ទីនោះ បាន​ប្រទះឃើញ​បណ្ដា​ជនរងគ្រោះ​ដោយ​គ្រាប់កាំភ្លើង​ខាងក្នុង​អគារ​។ មកទល់ពេលនេះ​យើង​អាច​អះអាង​ពី​មនុស្ស​ស្លាប់​៥​នាក់ រួច​ប៉ូលិស​ទី​៦​ម្នាក់ទៀត​ក៏​រងរបួស​ដែរ​។​

​ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាញ់​ស្លាប់ កំណត់​ដឹង​អត្តសញ្ញាណ​។ គេ​មានឈ្មោះ ​GARY MARTIN ជា​បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ និយោជិត​នៃ​សហគ្រាស ដែល​គេ​បាញ់ប្រហារ​។ យើង​នៅ​ពុំទាន់​អាច​ពន្យល់បាន​ក្នុងពេល​ភ្លាមៗ ពី​មូលហេតុ​នៃ​អំពើ​កម្រោល​នោះ​របស់គេ​នៅឡើយ​។ តាម​សាក្សី​នានា​ថា ជន​នោះ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ​ចាប់តាំងពី​ប្រមាណ​ជា​១៥​ឆ្នាំ​មកហើយ​៕​