អង្គការ​សត្វ​ស្លាប​៖ ការបំពុល​សត្វ​យកទៅលក់ ឬ​បរិភោគ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​

(​ស្ទឹងត្រែង​)៖ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្ពុជា បាន​អះអាងថា ការបំពុល​មិន​ត្រឹម​សម្លាប់​តែ​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​សត្វ​នោះ ត្រូវបាន​យកទៅ​បរិភោគ ឬ​លក់​នៅ​ទីផ្សារ វា​នឹង​បង្ក​ផល វិបាក​ដល់​សុខភាព​របស់​មនុស្ស​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​ក្រុមការងារ​អង្គការ​ជីវិត​សត្វ​ស្លាប បាន​រកឃើញ​ករណី​បំពុល​ចាប់​សត្វ​ស្លាប​ព្រៃ​មួយ​ករណី នៅ​ដែនជម្រកសត្វព្រៃ​ខាងលិច​សៀម​ប៉ាង ក្នុង​ខេត្តស្ទឹងត្រែង​។​

​បើតាម​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្ពុជា នៅ​ដែនជម្រកសត្វព្រៃ​ខាងលិច​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង ក្រុមការងារ​បាន​រក​ឃើញ​ករណី​បំពុល​ចាប់​សត្វ​ស្លាប​ព្រៃ​មួយ​ករណី ជនល្មើស​បាន​លាយ​ថ្នាំពុល (​ថ្នាំ​កណ្តៀរ​) ជាមួយនឹង​កូន​កង្កែប ហើយនឹង​ស្រូវ​ដាក់​នៅ​មាត់​ត្រពាំង ក្នុង​គោលបំណង​ចាប់​សត្វ​ស្លាប ដែល​រក​ចំណី​នៅ​ទីនោះ ហើយ​នៅក្បែរ​នុយ​ពុល​នោះ​យើង​បាន​រកឃើញ​សត្វ​កុក​បី​បួន​ក្បាល​ស្លាប់​។ តែ​សំណាងល្អ​ក្រុមការងារ​បានឃើញ​ទាន់ និង​ដុត​សត្វ​កុក​ទាំងនោះ​ចោល បើ​មិន​ដូច្នោះ​ទេស​ត្វ​កុក​ត្រូវបាន គេ​យកទៅ​បរិភោគ ឬក៏​យកទៅលក់​នៅ​ទីផ្សា​ក៏​ថា​បាន​។​

​អង្គការ​ដដែល​បាន​បញ្ជាក់ថា ប្រាកដ​ណាស់​ការបំពុល​មិន​សំលាប់​តែ​សត្វ​ទេ វា​នឹង​បង្ក​ផលវិបាក​ដល់​សុខភាព​របស់​មនុស្ស បើសិន​មនុស្ស​បរិភោគ​សាច់សត្វ​ដែលមាន​សារធាតុពុល​នោះ​ទៅក្នុង​ខ្លួ​។ ហេតុនេះ​បើ​ស្រឡាញ់​សុខភាព​ខ្លួន និង​គ្រួសារ​ខ្លួន សូម​ចូលរួម​ជាមួយ​យើង​ដោយ​មិន​ទិញ និង​បរិភោគ​សត្វព្រៃ នៅពេល​លែងមាន​តម្រូវការ​សាច​សត្វព្រៃ​កា​រប​បាញ់ និង​ការបំពុល​នឹង​កាត់បន្ថយ​ផងដែរ​៕