ថម​មី បញ្ចេញ​សារ​​ខក​ចិត្ត ក្រោយ​ សួស វីហ្សា ​​​ថា​ទំនាក់​ទំនង​ផ្អែមល្ហែម​កន្លង​មក​​គឺជាការសម្តែង

យប់មិញនេះ សួស វីហ្សា ចេញ​មុខ​ស្រាយ​មន្ទិល​នៅ​លើ​គណនេយ្យ​​​​ហ្វេស​ប៊ុក​​ថា​ ទំនាក់​ទំនង​ខ្លួន​ជាមួយ​ ថមមី​ កន្លង​មក​ជាការសម្តែង មិន​មែន​​ក្នុង​ន័យ​​ស្នេហា​នោះ​ទេ គឺ​ក្នុង​នាម​ជា​បង​ប្អូន​តែ​ប៉ុណ្ណោះ​ ព្រោះ​កំលោះ​សង្ហា​រូប​នេះ​ប្អូន​នាង​ដល់​ទៅ​៣ ឆ្នាំ​។

ដោយឡែកប៉ុន្មានម៉ោងមុននេះ ថមមី បានបង្ហោះរូបថតមួយសន្លឹក អមដោយពាក្យពេចន៍មិនសប្បាយចិត្តយ៉ាងវែងអន្លាយ ដែលអត្ថន័យទាំងនោះហាក់ដៀមដាម និងឆ្លើយតបទៅ សួស វីហ្សា។

ថម​មី​ បាន​រៀប​រាប់​នៅ​លើ​ហ្វេស​ប៊ុក​ ជាមួយ​រូប​ថត​១​សន្លឹក​ថា​៖​” ការ​ពិត​នៅ​តែ​ជា​ការ​ពិត​ សូម​បង​ប្អូន​យល់​ ពិចារណា​​ បើ​ចង់​​បាន​ស្នេហ៍​ពិត​ ចាំ​តែ​ចាប់​កំហុស​ហើយ​គិត​ថា​ខ្លួន​ត្រូវ​តែ​ឯង​ គ្រប់​ពេល​មិន​មាន​ហេតុផល​ ហើយ​ចោទ​តែ​គេ​ថា មិន​ស្មោះ​ត្រង់​លើ​ខ្លួន​ឯង​វា​គ្មាន​ក្ដី​សុខ​ទេ​ ស្នេហ៍​ពិត​មិន​គិត​​អាយុ​លុយ​ កិត្តិយស​ ជ្រុល​នោះ​ទេ​”។


បន្ថែម​​​ពី​នេះ​លោក​ថា​៖​”ចង់​ឲ្យ​គេ​ស្រលាញ់​ខ្លួន​ខ្លាំង​យើង​ត្រូវ​ស្រឡាញ់​ គេ​ឲ្យ​ខ្លាំង​ ហើយ​ចង់ឲ្យ​គេ​ស្មោះ​ត្រង់​លើ​យើង​ ត្រូវ​សួរ​ខ្លួន​ឯង​ថា​ យើង​ស្មោះ​ត្រង់​ និង​គេ​ហើយ​ឬ​នៅ​ ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ចង់​ល្អ​ តែ​បែរ​ជា​ត្រូវ​គេ​ចោទ​ ហើយ​ផុស​អ៊ីចឹង​លើ​ Facebook យក​កិត្តិយស​ខ្លាច​ខូច​ឈ្មោះ​ខ្លួន​ឯង មិន​ហ៊ាន​ទទួល​ស្គាល់​​ការ​ពិត​ តើ​ស្នេហ៍​ពិត​នៅ​ឯ​ណា”។​​​​ព័ត៌មាន​លម្អិត​ទាក់​ទង​ ថមមី បង្ហោះ​​នៅ​លើ​ហ្វេស​ប៊ុក​ ក្រោយ សួស វីហ្សា បង្ហោះ​សារ​នេះ​ដែរ​សាមី​ខ្លួន​ទាំង​ពីរ​មិន​អាច​​ទាក់​ទង​បាន​ទេ​ ដោយ​ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល​៕​