យូរៗ​បញ្ចេញ​ក្បាច់​រាំ​ម្ដង​​ បេប៊ី ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ចំហមាត់​(វីដេអូ)

ក្រៅ​ពី​មាន​សមត្ថភាព​​សម្ដែង​ និង​ជា​ពិធី​ការិនី​​ហើយ​នោះ​ស្រី​ស្អាត​ ជុំ រចនាពេជ្រ ហៅ បេប៊ី ក៏​មាន​ទេពកោសល្យ​ច្រៀង​រាំ​មិន​ចាញ់​​អ្នកចម្រៀង​អាជីព​ប៉ុន្មាន​ឡើយ​។

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ នាង បាន​ចូល​រួម​​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​លើក​ទី​៩ និង​គម្រប់​ខួប​​ ៥៨ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​  ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​និស្សិត​ក្រី​ក្រ​មួយ​ចំនួន​​​គ្មាន​លុយ​គ្រប់​​គ្រាន់​​ក្នុង​ការ​ក្រេប​យក​ចំណេះ​ដឹង​នៅ​សាកលវិទ្យាល័យ​ចំណាស់​មួយ​នេះ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ក្នុង​កម្មវិធី​ខាង​លើ បេប៊ី បាន​យក​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​៣ បទ​យក​ទៅ​បក​​ស្រាយ​ជាមួយ​ក្បាច់​រាំ​ដ៏​សម្បូរ​បែប​ ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ និង​សិស្ស​និស្សិត​ មាន​វត្តមាន​នៅ​ទី​នោះ​​ចំហ​មាត់​ស្ទើរ​តែ​គ្រប់​គ្នា​ ព្រោះ​មិន​នឹក​ស្មាន​ថា នាង ពូកែ​ទាំង​រាំ​ និង​ច្រៀង​មិន​ចាញ់​តារា​ចម្រៀង​អាជីព​ឡើយ​៕

មក​មើល​ បេប៊ី ចាក់​ក្បាច់​រាំ​ថ្មី​ដ៏​សម្បូរ​បែប​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​