សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ចំណាល​លើ​មនុ​ស្សធ​ម៌​អស់​១៤២.៤៤៧​ដុល្លា​រ

បន្ទាយមានជ័យ ៖ ឆ្នាំ​២០១៨ កន្លងមក សាខា​កាកបាទក្រហម កម្ពុជា​ខេត្តបន្ទាយមានជ័យ ​បាន​ចំណាល​លើ​មនុស្ស​ធ​ម៌គិត​ជា​ប្រាក់​អស់​ថវិកា ១៤២.៤៤៧​ដុល្លា​រ ហើយ​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​ការងារ​លើ​គ្រប់ផ្នែក ​ដើម្បី​ធានាថា ​ឆ្នាំ​២០១៩​នេះ អាច​រក​ជំនួយ​សប្បុរស​ធ​ម៌​ឲ្យបាន​ស្មើ​ឬ​លើស​ចំនួន​នេះ​ទៀត។​

លោក សាន ឃិត នាយ​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទា​យ​មានជ័យ​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​ការងារ​ឆ្នៃ​២០១៨​ទិសដៅ​ឆ្នាំ​២០១​៩ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២០​ ខែកុម្ភៈ​ថា​ ១​ឆ្នាំ​២០១៨​កន្លងមក កាកបាទក្រហមកម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ​ បាន​ចំណាល​លើ​ការងារ​និង​អំណោយ​មនុ​ស្សធ​ម៌ គិត​ជា​ប្រាក​អស់​ទឹកប្រាក់១៤២.៤៤៧​ដុល្លារ។​

ក្នុង​នោះបាន​អនុវត្ត​លើ​ប្រតិបត្តិ​ប្រចាំឆ្នាំ​ទៅលើ​វិ​ស័​ស្នូល​ទាំង​៤​មាន ១-​វិ​ស័​គ្រប់គ្រង​គ្រោះមហន្តរាយ, ២-វិស័យ​សុខាភិបាល​និង​ថែទាំ​សុខភាព​ក្នុង​សហគមន៍, ​៣-វិស័យ​លើក​កំពស់​គោលការណ៍​គ្រោះមហន្តរាយ និង​តម្លៃ​មនុស្ស​ធ​ម៌ និង​៤-វិស័យ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​។​

លោក សាន ឃឹ​ត បន្តថា ​ឆ្នាំ​២០១៨​កន្លងមកនេះ​ ចំណាយ​លើ​មនុ​ស្សធ​ម៌ទាំង​អនុសាខា​ទាំង​៩​ស្រុក-ក្រុង ឆ្លើយតប​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង ខេត្តបន្ទាយមានជ័យ​រួមមាន បានផ្តល់​អណ្តូងស្នប់​ជូន​ដល់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ​, បានផ្តល់​មនុស្ស​ធ​ម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ដល់​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​,​ ជន​ងាយ​រងគ្រោះ​បំផុត ជនក្រីក្រ សុ​ប​ចំនួន​៨៦៤​គ្រួសារ​។​

សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នោះ​មានការ​ចូល​រួ​មពីលោក លី ​សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គ​ណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត លោក​សួន សុធី លោកស្រី​ឆាន់ ច័ន្ទ​សោភា អនុប្រធាន សមាជិក​និង​នាយក នាយករង និង​មន្ត្រី​សាខា អនុសាខា​គ្រប់ផ្នែក អ្នកពាក់ព័ន្ធ ។​

មន្ត្រី​ទាំងនោះ​បានលើកឡើង​ពី​ប្រធានបទ​របស់ខ្លួន​ចំពោះ​ការអនុវត្ត​ការងារ​នា​ឆ្នាំកន្លងមក​និង​ប្តេជ្ញា​ក្នុងទិសដៅ​ឆ្នាំ​២០១៩​ បន្ត​ឲ្យ​សម្រេច​លទ្ធផល ​និង​មាន​ប្រសិទ្ធិភាព​ប្រសើរឡើងទៀត ។​

លោក​លី សារី ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមាន ជ័យ​​ បាន​មានប្រសាសន៍ថា​ កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជា​ប្រធាន បាន​ខិតខំ​បំពេញការងារ​មនុ​ស្សធ​ម៌​ធំជាងគេ​បង្អស់​នៅ ក្នុង​ខេត្ត ក៏​ដូច​ក្នុង​ទូទាំងប្រទេស​ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ ទុក្ខ​លំបាក ឬ​បញ្ហា​នានា​របស់​ជនរងគ្រោះ ជន​ទិ​ទ័ល​ក្រីក្រ ទូ​រគត​ជន ជន​មាន​ជម្ងឺ​រ៉ាំរ៉ៃ ជនពិការ ជរា ស្ត្រី កុមារ​៕