កុំភ្លេចសាកល្បងណា៎!យកផ្លែម្រះ ថែសម្រស់ផ្ទៃមុខឱ្យរលោងស្អាតគ្មានមុនបានទៀតស្ទើរតែមិនគួរឱ្យជឿ!

សុខភាព៖ផ្លែម្រះត្រូវបានគេដឹងថាជាបន្លែដែលមានរសជាតិល្វីងតែមានគុណសម្បត្តិមហាសាលសម្រាប់សុខភាពរាងកាយទាំងការយកមកធ្វើជាម្ហូបអាហារទទួលទានថែមទាំងអាចកិនយកមកធ្វើជាភេសជ្ជៈថែមទៀត។
អ្វីដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងនោះផ្លែម្រះថែមទាំងអាចយកមកថែរក្សាសម្រស់ផ្ទៃមុខបានទៀតផងដោយការយកជាជាម៉ាស់ធ្វើឱ្យមុខសគ្មានមុនបាត់ជ្រួញថែមទាំងធ្វើឱ្យមុខរលោងម៉ដ្ឋខៃដូចជាស្បែកកូនក្មេង។
ចង់ដឹងថាវិធីធ្វើយ៉ាងណាតោះ!មកតាមដានវិធីសាស្រ្តប្រើផ្លែម្រះថែរក្សាផ្ទៃមុខទាំងអស់គ្នា៖
១.ម្រះជាមួយនឹងទឹកក្រូចឆ្មារនិងទឹកប៉េងប៉ោះ
ការអនុវត្ត
-ជាដំបូងយកផ្លែប៉េះប៉ោះមួយផ្លែឆ្កឹះគ្រាប់ចេញច្របាច់ឬកិនច្រោះយកតែទឹក
-បន្ទាប់មកយកផ្លែម្រះលាងទឹកនិងឆ្កឹះគ្រាប់ចោលឱ្យស្អាតកាត់ជាដុំៗយកទៅក្រឡុកឬកិនឱ្យហ្មត់ច្រោះយកតែទឹក
-ជាចុងក្រោយលាយទឹកប៉េះប៉ោះទឹកម្រះនិងទឹកក្រូចឆ្មារក្នុងបរិមាណស្មើគ្នាហើយកូរចូលគ្នាឱ្យសព្វ
-ពេលយប់មុនចូលគេងគ្រាន់តែលុបលាងផ្ទៃមុខឱ្យស្អាតយកល្បាយម៉ាស់ខាងលើមកលាបឱ្យសព្វផ្ទៃមុខនិងកហើយទុកចោលមួយយប់ចាំលាងចេញនៅពេលព្រឹកជាការស្រេច។
ការអនុវត្តវិធីមួយនេះជាប្រចាំឬជារៀងរាល់ថ្ងៃនឹងជួយធ្វើឱ្យស្បែកមុខរបស់អ្នកសរលោងម៉ដ្ឋខៃខ្ចីស្អាតជាមិនខាន។

២.ម្រះជាគ្រឿងបន្សាបជាតិពុលពីក្នុងខ្លួន
ការអនុវត្ត
-ជាដំបូងយកផ្លែម្រះមួយផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗហើយយកទៅដាក់ក្នុងម៉ាស៊ីនទឹកក្រឡុកដោយអាចបន្ថែមទឹកស្អាតឆ្អិនដាំពុះដើម្បីកុំឱ្យខាប់ពេកក៏បាន។
-អាចបន្ថែមស្លឹកជីរអង្កាមក្នុងទឹកម្រះនេះ។
-ជាចុងក្រោយដើម្បីបង្កើនរសជាតិឱ្យងាយស្រួលលេបអ្នកអាចបន្ថែមទឹកឃ្មុំក្នុងភេសជ្ជៈមួយនេះរួចទទួលទានជាការស្រេច។
ការទទួលទានភេសជ្ជៈមួយនេះត្បិតតែល្វីងនិងពិបាកលេបបន្តិចក៏ពិតមែន តែការទទួលទានជាប្រចាំអាចជួយបន្សុទ្ធឈាមបន្សាបជាតិពុលឱ្យអស់ពីក្នុងខ្លួនហើយជួយធ្វើឱ្យស្បែករបស់អ្នកភ្លឺរលោងចែងចាំងស្អាតនិងអាចការពារឬព្យាបាលបញ្ហាកើតមុនបានគ្រប់ប្រភេទទៀតផង។

៣.ម្រះជាមួយនឹងប្រទាលកន្ទុយក្រពើនិងទឹកឃ្មុំ
ការអនុវត្ត
-ជាដំបូងយកផ្លែម្រះមួយផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតហើយកាត់ជាដុំៗក៏បានជាបន្ទះស្តើងៗក៏បាន
-យកប្រទាលកន្ទុយក្រពើមួយទំហំល្មមចិតសម្បកចេញលាងទឹកឱ្យស្អាតរួចចិតយកតែជែលមកប្រើប្រាស់
-បន្ទាប់មកទៀតយកម្រះនិងជែលប្រទាលកន្ទុយក្រពើដែលចិតរួចមកក្រឡុកចូលគ្នាឱ្យហ្មត់សឹមបន្ថែមទឹកឃ្មុំ១ទៅ២ស្លាបព្រាបាយជាការស្រេច។
-ជាចុងក្រោយលុបលាងផ្ទៃមុខឱ្យបានស្អាតរួចយកម៉ាស់ដែលកិនរួចមកលាបឱ្យសព្វផ្ទៃមុខរាងក្រាស់បន្តិចហើយទុកចោលរយៈពេល១៥នាទីចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
ការអនុវត្តវិធីនេះជាប្រចាំនឹងធ្វើឱ្យស្បែកមុខរបស់អ្នកមានសុខភាពល្អសភ្លឺរលោងស្អាតម៉ដ្ឋខៃគ្មានមុនមួយគ្រាប់ជាមិនខាន។

៤.ម្រះនិងផ្លែតាសក់
ការអនុវត្ត
-ងាយៗគ្រាន់តែយកផ្លែម្រះ១ផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗក្រឡុកជាមួយផ្លែតាសក់១ផ្លែឱ្យហ្មត់ប៉ុណ្ណោះ
-បន្ទាប់មកលុបលាងផ្ទៃមុខឱ្យស្អាតសឹមយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល១០នាទីទៅ១៥នាទីចាំលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។
អ្នកអាចអនុវត្តវិធីសាស្រ្តបែបនេះជាប្រចាំដើម្បីឱ្យផ្ទៃមុខមានសំណើមទន់ភ្លឺរលោងនិងតឹងណែនស្អាតផងដែរ។


៥.ម្រះជាមួយនឹងស៊ុតផ្នែកពណ៌សនិងទឹកដោះគោជូរ
ការអនុវត្ត
-ជាដំបូងយកផ្លែម្រះ១ផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗហើយយកកិនឬក្រឡុកឱ្យហ្មត់ច្រោះយកតែទឹកមកប្រើប្រាស់
-បន្ទាប់មកយកស៊ុតផ្នែកពណ៌ស១គ្រាប់មកលាយជាមួយនឹងទឹកម្រះនិងទឹកដោះគោជូរ(ទឹកដោះគោជូរធម្មជាតិគ្មានជាតិស្ករ និងខ្លាញ់)ក្នុងបរិមាណស្មើគ្នាល្មមកូរចូលគ្នាឱ្យសព្វ
-ជាចុងក្រោយយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខនិងកហើយទុកចោលប្រមាណជាកន្លះម៉ោងហើយយកដៃម៉ាស្សាថ្នមៗចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
អ្នកអាចអនុវត្តវិធីសាស្រ្តបែបនេះជាប្រចាំដើម្បីធ្វើឱ្យស្បែកមុខ ទន់ ម៉ដ្ខ ស ភ្លឺរលោងស្អាតថែមទាំងអាចការពារនិងប្រឆាំងភាពចាស់ជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
អ្នកអាចអនុវត្តវិធីសាស្រ្តបែបនេះជាប្រចាំដើម្បីធ្វើឱ្យស្បែកមុខទន់ម៉ដ្ខស​ភ្លឺរលោងស្អាតថែមទាំងអាចការពារនិងប្រឆាំងភាពចាស់ជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
ការអនុវត្ត
-បកសម្បកក្រូចយកទឹកហាលថ្ងៃឱ្យស្ងួតប្រមាណជា១ទៅ២ថ្ងៃបន្ទាប់មកយកមកកិនឬបុកឱ្យហ្មត់ចេញជាម្សៅ
-យកម្រះមួយផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗរួចយកទៅក្រឡុកឱ្យហ្មត់ជាមួយនឹងម្សៅសម្បកក្រូច
-ជាចុងក្រោយយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខរួចយកដៃម៉ាស្សាថ្នមៗឱ្យចូលទៅក្នុងស្បែកផ្ទៃមុខរយៈពេល១០នាទីទៅ១៥នាទីចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
ការអនុវត្តវិធីបែបនេះជាប្រចាំអាចជួយធ្វើឱ្យស្បែកមុខស្អាតផូរផង់ ម៉ដ្ឋខៃ និងក្មេងជាងវ័យផងដែរ៕