នាយ ក្រឹម បើកដៃ ឲ្យស្រីលាភ បង្ហោះរូបជាលក្ខណៈគ្រួសារ លែងលាក់បាំង ក្រោយសម្រាលកូនរួច

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ថាតារាកំប្លែងស្រី ស្រីលាភ បានសម្រាលកូនភ្លោះស្រី ដ៏គួរឲ្យស្រលាញ់ ហើយនៅពេលនេះ រូបនាង ក៏បានលាឈប់ ពីវិស័យសិល្បៈ មួយរយៈ ដើម្បីមកមើលថែទាំ កូនៗរបស់នាង។

ទន្ទឹមនឹងនោះដែរ គេក៏សង្កេតឃើញថា​ នាយក្រឹម បានបង្ហាញមុខ តាំងពីស្រីលាភ សម្រាលកូន គឺរូបលោក តែងនៅក្បែរ និងផ្តល់កម្លាំងចិត្តឲ្យនាង គ្រប់ពេលតែម្តង។ ជាពិសេស អ្វីដែលសំខាន់ គឺពេលនេះ រូបលោក ហាក់ដូចជា បើកដៃ ឲ្យនាង បង្ហោះរូប បែបលក្ខណៈ​គ្រួសារ ដែលហាក់ដូចជា លែងលាក់បាំង អ្វីតទៅទៀត ។

ក្នុងនោះ កាលពីយប់មិញនេះ ស្រីលាភ ក៏បានបង្ហាញរូបថត នាង និង នាយក្រឹម ព្រមទាំងក្រុមគ្រួសារ នៅពេលទទួលទានអាហារពេលល្ងាច ជាមួយគ្នា យ៉ាងសប្បាយរីករាយ៕

ចំណុចនេះ បានធ្វើឲ្យ អ្នកគាំទ្រ យល់យ៉ាងច្បាស់ថា​ អ្នកទាំងពីរ ដូចជា ព្យាយាមប្រកាសពីទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈ ដោយលែងខ្លាច មាត់អ្នកដទៃ ឬពាក្យរិះគន់ ពីសំណាក់មហាជន៕

ស្រីលាភ
ស្រីលាភ
ស្រីលាភ និង នាយ ក្រឹម
ស្រីលាភ និង នាយ ក្រឹម