ជនបរទេសម្នាក់បានដេកស្លាប់ សង្ស័យ លើសឈាម

សៀមរាប៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជាង០៧យប់ ថ្ងៃ១៩ កុម្ភះ ២០១៩ ចំនុចផ្ទះពលរដ្ឋជាមិត្តភ័ក្រ្តជនរងគ្រោះ ស្ថិតក្រុម៣ ក្នុងភូមិ-ឃុំសាលាកំរើក ក្រុង-ខេត្ត សៀមរាប ។

ជនរងគ្រោះជាជនបរទេស មាន ឈ្មោះ OBILTSCHNIG FRANZ ភេទ ប្រុស អាយុ 69 ឆ្នាំ ជនជាតិ អូទ្រីស មុខរបរ ភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ U 3336781 ផុតកំណត់ថ្ងៃទី 04-10-2028 តាមច្រកព្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី 12-02-2019 ហេីយបានមកស្នាក់នៅផ្ទះខាងលេី ដែលត្រូវអ្នករាប់អានគ្នាយូរមកហេីយ ។ ម្ចាស់ផ្ទះឈ្មោះ ហាន់ ងុិក ភេទ ប្រុស អាយុ 47 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មគ្គុទ្ទេសក៍ ។

ឆ្លងតាមការសន្និដ្ឋានរបស់លោកគ្រូ ពេទ្យអមតុលាការ អុិត ឆបឆរ័ត្ន និង ខាងជំនាញកោសល្យវិច័យខេត្ត ឃើញថា ជនបរទេសរូបនេះស្លាប់ដោយសារ សម្ពាធឈាមឡេីងយ៉ាងកំហុក បណ្តាលអោយដាច់សសៃឈាមក្នុងខួរក្បាល ស្លាប់ ៕