តារា៦​រូប​ ដូរ​ឈ្មោះ​លើក​ហុង​ស៊ុយ ក្រោយ​ចូល​សិល្បៈ

ជា​ផ្នែក​១​នៃ​ភាព​ទាក់ទាញ ​សិល្បករ និង​សិល្បការិនី​ជា​ច្រើន​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ពេល​ចាប់​ផ្តើម​ប្រលូក​ក្នុង​​វិស័យ​​​​សិល្បៈ​។ ដោយ​ឡែក មាន​តារា៦​រូប​ ដែល​បាន​បោះ​ជំហាន​បាន​មួយ​សន្ទុះ​ធំ​ហើយ ទើប​ដាច់​ចិត្ត​ដូរឈ្មោះ​ ក្រោម​មូលហេតុ​​​ដើម្បី​លើក​រាសី និង​កសាង​ភាព​ល្បី​ល្បាញ​ជា​ដើម។​​​​​

ផន នីដា៖ បង្ហាញ​ខ្លួន​ក្នុង​ផលិតកម្ម​ Rock ផន នីដា ដែល​មាន​ថ្ពាល់​ខួច​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ ផន ស្រីខួច​ វិញ ត្បិត​អ្នក​គាំទ្រ​ និង​មិត្ត​ក្នុង​សិល្បៈ​ច្រើន​ហៅ​នាង​បែប​នេះ។

ដួង ម៉ានិច៖ លេច​មុខ​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ជា​មួយ​ឈ្មោះ​ដើម ដួង ស្រីពេជ្រ។ ក្រោយ​មក​នាង​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ ដួង ម៉ានិច ដើម្បី​កែ​ប្រែ​វាសនា ​និង​លើក​​ហុងស៊ុយ​។ ​

ហេង កែវនីតា៖ ពិធីការិនី​រូប​ស្អាត​នេះ បាន​ប្ដូរ​ឈ្មោះ​ពី ហេង ផាន់ណា ទៅ​ ហេង កែវនីតា ក្រោម​មូលហេតុ​ដូច​ ម៉ានិច ដែរ។

ប៊ូ ច័ន្ទដាណែត៖ មិន​ខុស​ពី​រៀមច្បង ដាណែត បាន​ដូរ​ឈ្មោះ​ទៅ​ជា  វជ្ជនី ណាន់ស៊ី។

TO៖ ក្រោយ​មាន​អាស្រូវ​ស្នេហា ជា​មួយ​ លាង សុផាឡែន TO ស្រាប់​តែ​ប្តូរ​ទៅ​ជា​ BOB។

លឹម មួយហ្គិច៖ ថ្មីៗ​នាង​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ បូជនី​កែវ ឬ ស្រី​កែវ សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​សិល្បៈ​៕