អតីតឧត្តមសេនីយ៍ចិន ត្រូវកាត់ទោស ឲ្យជាប់គុកអស់មួយជីវិត រឿងពុករលួយ

បរទេស៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋរបស់ចិន បានផ្សាយថា អតីតឧត្តមសេនីយ៍ ជាន់ខ្ពស់ចិន ត្រូវបានតុលាការផ្តន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត ដោយសារអំពើពុករលួយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Fang Fenghui អតីតនាយសិនាធិការ របស់កងទ័ពរំដោះប្រជាជនចិន ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទសូកប៉ាន់ និងមានទ្រព្យសម្បត្តិដ៏ច្រើន ដែលលោកមិនអាចរកបាន។

អតីតឧត្តមសេនីយ៍ អាយុ ៦៧ឆ្នាំរូបនេះ គឺធ្លាប់បានអមដំណើរ លោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងជំនួបលើកដំបូងរបស់លោក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ ។

សូមជម្រាបថា នៅប្រទេសចិន គឺមានមន្រ្តីជាច្រើននាក់ ត្រូវជាប់គុកនៅក្នុងអ្វីដែលលោកស៊ី ប្រធានាធិបតីបាននិយាយថា ជាការប្រឆាំងអំពើពុករលួយ។ កិច្ចខិតខំប្រឹងប្រែងនេះ បានផ្តោតជាពិសេសលើយោធា ដែលជាប្រទេសធំជាងគេ នៅលើពិភពលោក ហើយកំពុងធ្វើយុទ្ធនាការទំនើបកម្ម៕