កងកម្លាំងអេហ្ស៊ីបសម្លាប់ពួកសកម្មប្រយុទ្ធ៨នាក់នៅស៊ីណៃខាងជើង

បរទេស៖ កងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធនេះថា កងកម្លាំងប្រឆាំងភេរវកម្មអេហ្ស៊ីបបានសម្លាប់ពួកភេរវជន៨នាក់នៅក្នុងខេត្តស៊ីណៃខាងជើង ។

អ្នកនាំពាក្យយោធាលោក Tamer al-Refai បាននិយាយថា កងកម្លាំងនេះបានវាយឆ្មក់កន្លែងលាក់ខ្លួនពួកភេរវជនដែលសម្លាប់ពួកភេរវជនប្រកបដោយគ្រោះថ្នាក់បំផុត៨នាក់ នឹងបានកម្ទេចចោលរថយន្តបង្កប់ដោយគ្រឿងផ្ទុះ២គ្រឿង ដែលគេបានរៀបចំសម្រាប់ធ្វើការវាយប្រហារកងកម្លាំងនេះ ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ដោយផ្អែកលើព័ត៌មានចារកម្មអំពីទីតាំងរបស់ពួកភេរវជនដែលបានធ្វើការវាយប្រហារថ្មីបំផុតនេះ ការវាយឆ្មក់នេះក៏បានបំផ្លាញឃ្លាំងអាវុធដែលទុកគ្រាប់រំសេវមួយចំនួនធំ និងគ្រឿងសម្ភារសម្រាប់ធ្វើគ្រាប់បែកផងដែរ ។

កាលពីថ្ងៃអង្គារ ប៉ូលិសបានសម្លាប់ពួកសកម្មប្រយុទ្ធ១៦នាក់ ក្នុងការវាយប្រហារមួយនៅក្នុងទីក្រុង Arish នៃខេត្តស៊ីណៃខាងជើង ក្នុងការសងសឹកចំពោះការស្លាប់ទាហាន១៥នាក់កាលពីថ្ងៃសៅរ៍កន្លងទៅ នៅស៊ីណៃខាងជើង ។

ស៊ីណៃខាងជើង គឺជាមូលដ្ឋានយ៉ាងសំខាន់របស់ក្រុមភេរវជនក្នុងប្រទេសអេហ្ស៊ីប ជាពិសេស សាខារដ្ឋអ៊ីស្លាម ដែលបានប្រកាសទទួលខុសត្រូវចំពោះការសម្លាប់កងកម្លាំងសន្តិសុខ និងជនស៊ីវិលរាប់រយនាក់ ចាប់តាំងពីឆ្នាំ២០១៤ មក ៕