ប្រធានសភាលីប៊ីថ្កោលទោសការកត់សម្គាល់របស់បេសកជនតួកគី ដល់ប្រតិបត្តិការយោធា

បរទេស៖ ប្រធានសភាតំណាងដែលមានមូលដ្ឋាននៅភាគខាងកើតរបស់ប្រទេសលីប៊ី លោក អាជីឡា សាឡេ ( Agila Saleh  ) កាលពីថ្ងៃពុធនេះថា  បានថ្កោលទោសការកត់សម្គាល់របស់បេសកជនតួកគី នៅលីប៊ី លោក Emrullah Isler ដែលទាក់ទងដល់ប្រតិបត្តិការយោធានៃកងទ័ពលីប៊ី ក្នុងប្រទេសលីប៊ីភាគខាងត្បូង។

លោក សាឡេ បានពណ៌នាការកត់សម្គាល់របស់លោក Isler ថាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់លីប៊ី ដែលមិនអាចទទួលយកបាន ព្រមទាំងរំលោភលើអធិបតេយ្យភាពរបស់លីប៊ី ។

លោកបានចោទប្រទេសតួកគីពីបទធ្វើឱ្យខូចដំណោះស្រាយវិបត្តិលីប៊ី នឹងគាំទ្រដល់ក្រុមភេរវជន និងពួកជ្រុលនិយមដែលស្វែងរកសេចក្តីថ្លែងការណ៍បែបនេះ ក៏ដូចជាផ្តល់ការគាំទ្រ ខាងហិរញ្ញវត្ថុ និងភស្តុភារដល់ក្រុមជ្រុលនិយមទាំងនេះ ។

ប្រធានសភារូបនេះក៏បានចង្អុលបង្ហាញផងដែរថា ការដឹកជញ្ជូនគ្រឿងសព្វាវុធដែលរឹបអូសយកបានដោយពួកអាជ្ញាធរលីប៊ី និង ក្រិកកាលពីពេលថ្មីៗនេះ បានចេញមកពីប្រទេសតួកគី  ។

លោក សាឡេ បានទាមទារដល់ប្រទេសតួកគីឱ្យឈរនៅជាមួយប្រជាជនលីប៊ីជាជំនួសការគាំទ្រដល់អំពើភេរវកម្ម និង លទ្ធិជ្រុលនិយម ។ យោធាលីប៊ីមានមូលដ្ឋាននៅខាងកើតបាននឹងកំពុងធ្វើយុទ្ធនាការយោធាប្រឆាំងភេរវកម្ម មួយក្នុង     ប្រទេសលីប៊ីភាគខាងត្បូងចាប់តាំងពីពាក់កណ្តាលខែមករា មក ។

តាមទីភ្នាក់ងារព័ត៌មាន Anadolu របស់តួកគីឱ្យដឹងថា ពីរបីថ្ងៃមកហើយលោក Isler បានថ្កោលទោសប្រតិបត្តិការរបស់យោធានេះ នឹងបានចោទប្រកាន់មេបញ្ជាការរបស់កងយោធានេះ ឧត្តមសេនិយខាលីហ្វា ហាហ្វតា ពីបទប្រើប្រាស់ប្រតិបត្តិការនេះ ដើម្បីបង្កើនឥទ្ធិពលរបស់លោកនៅក្នុងប្រទេសនេះ៕