ពួកឧទ្ទាមហ៊ូធីយេម៉ែនបាញ់ផ្លោងទៅលើផ្សារមួយនៅ Hodeidah ស្លាប់ជនស៊ីវិល៣នាក់

បរទេស៖ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយមួយរូបបាននិយាយពីថ្ងៃពុធថា គ្រាប់កាំភ្លើងត្បាល់ ដែលបាញ់ដោយពួក ឧទ្ទាមក្រុមហ៊ូធី បានធ្លាក់លើទីផ្សារដែលមានប្រជាប្រិយមួយនៅក្នុងទីក្រុងកំពុងផែសមុទ្រ Hodeidah របស់ ប្រទេសយេម៉ែន ដែលធ្វើឱ្យជនស៊ីវិល៣នាក់ស្លាប់ ។

មន្ត្រីពេទ្យក្នុងស្រុកដែលមានមូលដ្ឋាននៅ Hodeidah បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីហួជាអនាមិកថា មន្ទីរពេទ្យបានទទួលសាកសពជនស៊ីវិល៣នាក់ ដែលជាលទ្ធផលនៃការបាញ់ផ្លោងម្តងម្កាល ទៅលើទីផ្សារដែលគេនិយមចូលចិត្តមួយនៅក្នុងសង្កាត់ Tuhyata កាលពីថ្ងៃអង្គារ ។

លោកបាននិយាយបន្ថែមថា មន្ទីរពេទ្យស្និទ្ធរដ្ឋាភិបាលក៏បានទទួលមនុស្សរបួស៧នាក់ផងដែរ ដោយឡែកមនុស្សដទៃទៀតដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានគេផ្ទេរទៅកាន់ទីក្រុងកំពុងផែអាដេន នៅភាគ ខាងត្បូង ដើម្បីទទួលការព្យាបាល ។

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2019-02-13 07:51:12Z | |

នៅពេលជាមួយគ្នានោះដែរសេចក្តីថ្លែងការណ៍មួយដែលបានបង្កើបឱ្យដឹងដោយកងពលតូច Giants Brigades ស្និទ្ធរដ្ឋាភិបាលបាននិយាយថា ពួកឧទ្ទាមហ៊ូធីដែលអ៊ីរ៉ង់គាំទ្រ បានបាញ់ផ្លោងទៅលើទីផ្សា Muteene ដែលគេនិយមចូលចិត្តនៅពេលដែលទីផ្សារនេះមានកុះករទៅដោយពួកអ្នក ដើរទិញ អ៊ីវ៉ាន់ ដែលធ្វើឱ្យមានស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិលស្លូតត្រង់ ។

Hodeidah ជាកន្លែងនាំចូលពាណិជ្ជកម្មយ៉ាងសំខាន់បំផុតរបស់ប្រទេសយេម៉ែន និងជំនួយមនុស្ស ធម៌នោះបានក្លាយទៅជាចំណុចប្រសព្វគ្នានៃសង្គ្រាមរបស់ក្រុមចម្រុះដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥មក ។

សង្គ្រាមស៊ីវិលរយៈពេល៤ឆ្នាំក្នុងប្រទេសយេម៉ែន បានរុញច្រានមនុស្សជាង១២លាននាក់ឱ្យទៅ ដល់ជាយនៃគ្រោះអត់ឃ្លាន ព្រមទាំងបានបង្កើតនូវអ្វីដែល អ.ស.ប ហៅថា វិបត្តិមនុស្សធម៌ ដ៏អាក្រក់បំផុត របស់ពិភពលោក ។

ភាគីច្បាងគ្នារបស់យេម៉ែនបានសម្រេចកិច្ចព្រមព្រៀងសន្តិភាពមួយ នៅក្រុងស្តុកខុល កាលពីខែធ្នូ កន្លងទៅ ។ ពួកគេបានប្រកាន់យកកិច្ចព្រមព្រៀងឈប់បាញ់នេះមួយផ្នែកនៅ Hodeidah ប៉ុន្តែមិនបានដកកងកម្លាំងរបស់ពួកគេទេ ៕