រុស្ស៊ីមិនបានគំរាមកំហែងនណារម្នាក់នោះទេ ដោយស្វែងរកកិច្ចទំនាក់ទំនងជាមិត្តភាពជាមួយអាមេរិក

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ​បាននិយាយនៅក្នុងការថ្លែងសុន្ទរកថា​ថ្នាក់​ជាតិ​​សម្រាប់ប្រទេសរបស់លោកទៅកាន់រដ្ឋសភាថា ទីក្រុងមូស្គូ ស្វះស្វែងរកកិច្ចទំនាក់ទំនង​ជាមិត្តភាពជាមួយទីក្រុង វ៉ាស៊ីងតោន និងជាវិធានការសងសឹកតែប៉ុណ្ណោះ។

លោកបាននិយាយថា ប្រទេសស្វែងរកឱ្យបានពេញលេញ សមភាព និងកិច្ចទំនាក់​ទំនង​ជាមិត្តភាព ជាមួយអាម៉េរិក។ រុស្ស៊ីមិនមានការគំរាមកំហែងទៅលើនរណាម្នាក់នោះទេ ហើយរាល់វិធានការទាំងអស់ យើងធ្វើឡើងតែនៅក្នុងផ្នែកសន្តិសុខ គឺសុទ្ធតែជាការសង​សឹកដែលមានន័យថា ពួកគេធ្វើឡើង គឺដើម្បីការពារខ្លួន។

លោក ពូទីន បានចង្អុរបង្ហាញថា គោលដៅនយោបាយរុស្ស៊ីនេះ អាម៉េរិកបាននឹង​កំពុងខិតខំ​នៅក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលអាចពិបាកនឹងត្រូវបានគេពិពណ៌នាថា​ ជាមិត្តភាពនោះណាស់។ មេដឹកនាំ រុស្ស៊ីរូបនេះបានគូសបញ្ជាក់ថា ផលប្រយោជន៍ស្របច្បាប់​របស់រុស្ស៊ី គឺបានគេអើពើ ការចាត់វិធានការប្រឆាំងរុស្ស៊ី​ជាច្រើន ផ្អែកលើមូលដ្ឋានជាទៀង​ទាត់​មួយ​ ការដាក់ទណ្ឌកម្មបន្ថែមហើយបន្ថែមទៀត ត្រូវបានគេធ្វើឡើង​ សម្រាប់អ្វីដែលយើង​បាន​ផ្តល់ឱ្យគឺគ្មានមូលហេតុ និងដែលខុសច្បាប់​ពីទស្សនៈនៃច្បាប់អន្តរជាតិ​ ដោយផ្អែកលើ​មូលដ្ឋានច្បាប់នៃ​ប្រព័ន្ធសន្តិសុខសកល ដែលត្រូវបានគេធ្វើឡើង​នៅក្នុងរយៈពេលប៉ុន្មាន​ទសវត្ស​ថ្មីៗនេះ បាននឹងកំពុងបំផ្លាញដោយឯកតោភាគី៕