ADB​មាន​គម្រោង​ជួយ​កសាង​ខ្សែក្រវ៉ាត់​តម្លៃ​ក្នុង​វិស័យ​កសិកម្ម​

(ភ្នំពេញ​)៖ ​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​កាលពី​ថ្ងៃទី​២១​ខែកុម្ភ​:​ឆ្នាំ​២០១៩​កន្លងមកនេះ​បានអនុញ្ញាត​ឱ្យ​លោក ​Takeshi Ueda ​ប្រធាន​ក្រុមការងារ​គម្រោង​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ​និង​សហការី​ចូលជួប​ពិភាក្សា​អំពី​ការរៀបចំ​ជំនួយ​បច្ចេកទេស​សម្រាប់​កសាង​គម្រោង​ស្តីពី​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែក្រវ៉ាត់​តម្លៃ​ផលិតផល​កសិកម្ម​។​

​មានមតិ​ស្វាគមន៍​តាមរយៈ​លោក ​Takeshi Ueda ​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​បាន​បន្ត​គិតគូ​យកចិត្ត​ទុក​ទាក់​និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដូចជា​ជំនួប​នា​ថ្ងៃនេះ​។​

​ដោយ​ក្រុមការងារ​ធនាគារអភិវឌ្ឍន៍អាស៊ី​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានរួម​គ្នា​រៀបចំ​កសាង​គម្រោង​នេះ​ឡើង ដែល​ផ្តោតជាសំខាន់​ក្នុង​ការបំពេញ​ខ្សែក្រវ៉ាត់​តម្លៃ​ផលិតកម្ម និង​កសិផល​ដោយ​ចាប់ផ្តើម​ពី A ដល់ Z ។​

​ធ្វើ​យ៉ាងនេះ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម​កាត់​បន្ថយ​ឈ្មួញ​កណ្តា​ពង្រីក​និង​ពង្រឹង​វិស័យ​កែច្នៃ​វេច​ខ្ចប់​ឃ្លាំង​ស្តុក​ការរក្សា​ទុកដាក់​ក្នុង​បន្ទប់​ត្រជាក់​និង​ការដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​បច្ចេកទេស​និង​ការធានា​គុណភាព​សុ​វត្តិភាព​អនាម័យ​និង​ភូតគាម​អនាម័យ​និង​ជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម ក្នុងនោះ​មាន​វត្ថុធាតុដើម​ដូចជា ដំឡូង ស្រូវ ស្វាយ ស្វាយចន្ទី​។​ល​។​

​នាឱកាស​នេះ លោក Takeshi Ueda បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ដោយ​សង្ខេប​អំពី​គម្រោង​ខាងលើ​ថា គម្រោង​នេះ​នឹងធ្វើ​លើ​ខេត្ត​គោលដៅ​ចំនួន ៦ សិន មាន​ខេត្ត​ត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្ត​ឧ​ត្ត​មានជ័យ ដោយមាន​ទឹកប្រាក់​សរុប​ជាង ៧៦​លាន​ដុល្លារ​អាមេរិក ដែលជា​ចំ​នួ​យ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិ​វ​ឌ្ឋ​ន៍​អាស៊ី និង​ដៃគូ​អភិវឌ្ឍន៍​មួយ ចំនួនទៀត​។​

​លទ្ធផល​រំពឹងទុក​របស់​គម្រោង​គឺ ១. ជំនួយ​ការងារ​បច្ចេក​ទេស​ក្រោយពេល​ប្រមូល​ផល និង​ដឹកជញ្ជូន។​

២. ការកសាង​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការបំពេញ​ខ្សែក្រវ៉ាត់​តម្លៃ​ដូ​ជាការ​កសាង​មន្ទីរពិសោធន៍ អនាម័យ និង​ការផលិត​ពូជ​។​

៣.​ការកសាង​ផ្លូវ​នៅតាម​ជនបទ​ដើម្បី​បង្កលក្ខណ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​កសិផល​។​

៤.​ការកសាង​សមត្ថភាព​និង​ការផ្សាភ្ជាប់​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ​៘​គម្រោង​នេះ​ក៏បានផ្តល់​អាទិភាព​ទៅលើ​ដំណាំ​កសិឧស្សាហកម្ម​មានដូចជា​ស្វាយចន្ទី ដំឡូង​មី ស្វាយ បន្លែ និង​ផលិតកម្ម​មាន់​។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ​និង​ពេញចិត្ត​ចំពោះ​គម្រោង​នេះហើយ​សន្យាថា​នឹង​ផ្តល់​កិច្ចសហការ​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​ឲ្យ​គម្រោង​សម្រេច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នាពេល​អនាគត​។ នាឱកាស​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ទាញអារម្មណ៍​ADB ​ឲ្យ​ជួយ​គិតគូ​បញ្ចូល​ដំណាំ​ពោត​ក្នុង​ផែនការ​គម្រោង​ដោយ​ដំណាំ​នេះ​កំពុង​តែមាន​សក្កា​នុព​ល​ទាំង​ទីផ្សារ​ក្នុងស្រុក និង​បរទេស​។​

​ក្រៅពីនេះ លោក​បានស្នើ​ឲ្យ ADB ជួយ​លើកកម្ពស់​ការកសាង​សមត្ថភាព​របស់​កសិក​រ សហគមន៍ និង​វិស័យ​ឯកជន​ដោយ​ផ្តោតលើ​ការកសាង​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត​និង​អ្នក​កែច្នៃ​ដោយ​អនុវត្តតាម​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​និង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​។​

​ដោយឡែក​វិស័យ​ផលិតកម្ម​គោ​ជាពិសេស​ការប្តូរ​ពូជ​សត្វ​គោ​ដែល​កំពុងមាន​ទីផ្សារ​ខ្ពស់​ក៏​គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​គាំទ្រ​ផងដែរ​។​ព្រោះ​ផលិតកម្ម​គោ​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​ដែល​បាន​ជួយ​កែប្រែ​កម្រិតជីវភាព​រប​ស់​កសិករ​យ៉ាង​ល្អប្រសើរ​។​

​បើ​ ADB ​ជួយ​លើ​គម្រោង​នេះ​បាន​ជោគជ័យ​នៅ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​លែង​រណប​តម្លៃ​តាម​មាត់​ថា​ពី​ឈ្មួញកណ្តាល​ធ្វើ​វិច្ឆេទកម្ម​បំភ័យ​ដល់​អ្នក​ផលិត​ផ្ទាល់​។​អាច​កាត់បន្ថយ​បាន​នូវ​ការផលិត​ផ្សងព្រេង​រង់ចាំតែ​ឈ្មួញ​ប្រកាស​កំណត់​តម្លៃ​ស្រេច​តែ​ចិត្តបាន​នោះទេ​៕