ឈ្នះយប់មិញរបស់ Barca ធើ្វឲ្យពួកគេបន្ថែមពិន្ទុដាច់ Real Madrid ដល់ទៅ…. (មានវីដេអូ)

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានបន្ដភាពខ្លាំងរបស់ខ្លួន ក្នុងនាមជាក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងលីក ដោយអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Real Sociedad ដោយលទ្ធផល ៤-២ ។

៤គ្រាប់របស់ក្រុមក្នុងរដ្ឋកាតាឡាន់ ធើ្វបានដោយខែ្សបម្រើ Paulinho នាទី៣៩, ខែ្សប្រយុទ្ធ Luis Suarez នាទី៥០, ៧១ និងតារាឆ្នើម Messi នាទី៨៥ ខណៈ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះធើ្វបានដោយកីឡាករ Willain Jose នាទី១១ និង Juanmi នាទី៣៤។

ចប់ការប្រកួត Barcelona បំបាក់ Real Sociedad ដល់ផ្ទះក្នុងលទ្ធផល ៤-២ បន្ដឈរនៅលេខ១ ក្នុងតារាង La Liga ដោយដាច់ក្រុមលេខ២ Atletico Madrid ៩ពិន្ទុ ជាពិសេស គឺដាច់ក្រុមគូប្រជែង Real Madrid ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៤ ដល់ទៅ ១៩ពិន្ទុ គិតត្រឹមសប្ដាហ៍ទី១៩ នៃលីកកំពូលអេស្ប៉ាញ ៕

តារាងចំណាត់ថ្នាក់កំពូលទាំង៤ នៃ La Liga
Real Sociedad 2-4 Barcelona
Real Sociedad 2-4 Barcelona
Real Sociedad 2-4 Barcelona
Real Sociedad 2-4 Barcelona
Real Sociedad 2-4 Barcelona