ពិតជាឆ្កួតមែន!! លួចបោះកាក់ចូលម៉ាស៊ីនយន្តហោះ បួងសួងអោយការហោះហើរមានសុវត្ថិភាព!

ចិន៖ វេបសាយ Shanghaiist បានផ្សាយនៅថ្ងៃទី២៣កុម្ភះនេះអោយដឹងថា កាលពីថ្ងៃទី១៧កុម្ភះកន្លងមកនេះសន្តិសុខព្រលានយន្តហោះក្នុង ខេត្តអានហ៊ុយបានប្រទះឃើញកាក់ចំនួន២ធ្លាក់នៅលើដីខាង ក្រោមកង្ហាម៉ាស៊ីនយន្តហោះខាងឆ្វេងដែលអ្នកដំណើរចិនម្នាក់ អាយុ២៨ឆ្នាំបានបោះវាចូលម៉ាស៊ីនយន្តហោះដើម្បីបួងសួងសុំ អោយការហោះហើររបស់គាត់មានសុវត្ថិភាព។

ការពិតការបោះកាក់ចូលម៉ាស៊ីនយន្តហោះនេះគ្រោះថ្នាក់ខ្លាំងណាស់។ ធ្វើអោយជើងហោះហើរមានអ្នកដំណើរ១៦២នោះត្រូវពន្យាពេល ហោះហើរ រហូតដល់ស្អែក ហើយបុរសនោះត្រូវឃាត់ខ្លួន។ ជំនឿខាងលើនោះចិនធ្លាប់ចាប់បានម្តងជាពីរដងនៅឆ្នាំ២០១៧៕