រាជទាយាទ អារ៉ាប៊ីសាអូឌីត ជួបជាមួយមន្ត្រីចិននៅទីក្រុងប៉េកាំង

អន្តរជាតិ៖ រាជទាយាទនៃប្រទេស អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃសុក្រ ដើម្បីពង្រឹងចំណងទាក់ទងប្រទេសទាំងពីរ ក្នុងពេលប្រឈមនឹងការរិះគន់ពីលោកខាងលិច អំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេស និងសង្គ្រាមនៅ យេម៉ែន ។

ព្រះអង្គម្ចាស់ Mohammed បានធ្វើកិច្ចចរចាទ្វេភាគី កាលពីថ្ងៃសុក្រជាមួយ លោក ហានចេង នៅវិមានប្រជាជន មុនពេលធ្វើជាអធិបតី ក្នុងវេទិកាសហប្រតិបត្តិការចិន – អារ៉ាប់ ។ បន្ទាប់មកទៀត គឺពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនានារួមទាំង ប្រេងឥន្ធនៈ ឧស្សាហកម្មគីមី ការវិនិយោគថាមពល កកើតឡើងវិញ និងការប្រឆាំងអំពើភេរវកម្ម ។

អារ៉ាប៊ីសាអ៊ូឌីត គឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅកំពូលមួយ ទៅប្រទេសចិន និងជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់ខ្លួន រាប់បញ្ចូលទាំងយន្តហោះគ្មានមនុស្សបើក ។ ព្រះអង្គម្ចាស់ Mohammed គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ីជីនភីង នៅល្ងាចថ្ងៃសុក្រនេះ ។ ព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសដែលបញ្ជូនកម្មកររាប់លាននាក់ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយកំពុងស្វែងរកទំនាក់ទំនង សេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ។ ដំណើរទស្សនៈកិច្ចនេះ បានកើតឡើងប្រាំខែ បន្ទាប់ពីការសម្លាប់អ្នកកាសែតឈ្មោះ Jamal Khashoggi នៅស្ថានទូត អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។

នៅក្នុងសភាសហរដ្ឋអាមេរិក ការរិះគន់បានកើតមាន អស់រយៈពេលជាច្រើនខែ ជុំវិញសង្គ្រាមនៅក្នុងប្រទេសយេម៉ែន ដែលជាកន្លែងត្រូវបានគេចោទប្រកាន់ថា បានបណ្តាលឱ្យមានការស្លាប់ និងការរងគ្រោះជាទូទៅ ក្នុងចំណោមប្រជាជនស៊ីវិល ៕