ឃើញ​ហើយ ចង់​ផ្អើល​គំរូ​រាង Sony Xperia Note ប្រើ​ប៊ិច​ដូច SAMSUNG

ក្រុម​ការងារ TechConfigurations បាន​បង្ហោះ​គំរូ​រាង Sony Xperia Note រចនា​ប្លែក​ខុស​ពី​ស្មាតហ្វូន​ជំនាន់​មុនៗ។ កន្លង​ទៅ​ក្រុម​មួយ​នេះ​ច្រើន​ប្រមូល​ចចាមអារ៉ាម​បង្កើត​ចេញ​ជា Concept ប៉ុន្តែ​ចំពោះ Xperia Note ហាក់​ស្រមៃ​ដាច់​ឆ្ងាយ​ពី​ការ​ពិត​ខ្លាំង​ពេក។​

បំពាក់​អេក្រង់ ៦.២ អ៊ីញ ប្រភេទ OLED កម្រិត 4K មាត្រដ្ឋាន ១៨:៩ ហើយ​មាន​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់។ អម​ដោយ​មុខងារ​ការពារ​ទឹក​និង​ធូលី​ស្តង់ដារ IP68 ជំរុញ​ដោយ​ឈីប​ល្បឿន​លឿន Snapdragon 845 ប្រើ RAM 6GB មាន​កាមេរ៉ា​ក្រោយ 21+21MP ហើយ​ភ្ជាប់​នូវ​មុខងារ OIS ទាំង ២ ខណៈ​កាមេរ៉ា​មុខ​ទំហំ 16MP។​

ចំណុច​ពិសេស ២ រួម​មាន​ការ​គាំទ្រ​ជាមួយ​មុខងារ AR និង​ប្រើប្រាស់​ប៊ិច​ឌីជីថល​ដែល​ធ្លាប់​តែ​ឃើញ​លើ​ម៉ូដែល Galaxy Note របស់​ក្រុមហ៊ុន SAMSUNG។ ការ​ពិត​បែប​ណា​នោះ យើង​នឹង​បាន​ឃើញ​ជាក់​ច្បាស់​នា​ពិព័រណ៍ MWC 2018 នៅ​អំឡុង​ខែ​ក្រោយ។

ទស្សនា​វីដេអូ​ខាង​ក្រោម: