នាង​ស្អាតណាស់ មិនគួរសោះ​

រាជធានី​ភ្នំពេញ​ ៖ ស្រី​ស្អាត​២​នាក់​​​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​​​ឃាត់​ខ្លួន ​និង​ឆែកឆេរ​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​របស់នាង​​មាន​ថ្នាំ​ញៀ​នចំនួន​១១​កញ្ចប់​តូច​ផង​ដែរ​ ។​​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​០៤​ និង​៣០​ទៀបភ្លឺ​ថ្ងៃ​ទី​១៧ ​មករា ​ស្ថិត​នៅ​តាម​ផ្លូវលំ ​​ក្នុងភូមិ​ដំណាក់​សង្កែ ​សង្កាត់​ព្រែក​កំពិស ខណ្ឌដង្កោ ​​រាជធានី​ភ្នំពេញ​ ។

បើតា​ម​នគរបាល​​ឱ្យ​ដឹង​ថា ស្រី​ស្អាត​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​មុំ សុខ​ច​ន្ថា អាយុ​២៨​ឆ្ នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​សៅ បុប្ផា អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​ ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ ​។ ​ពួក​នាង​គឺ​មាន​រូបរាង​ស្រស់​ស្អាត​មិន​ចាញ់​តារា​ប៉ុន្មាន​ទេ ​ហើយ​បើ​មិន​ចាប់​អារ​ម្ម​ណ៍ទេ ​ប្រាកដជា​មិន​បានដឹង​ថា​ ពួក​នាង​មាន​​មុខ​របរ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​​ឡើយ ​។

កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​​​ឃាត់​ខ្លួន ​និង​ឆែកឆេរ​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​របស់នាង​​មាន​ថ្នាំ​ញៀ​នចំនួន​១១​កញ្ចប់​តូច​ផង​ដែរ​

ប្រភព​ដដែល​​​បន្ត​ទៀត​ថា នៅ​មុន​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​កំពឹស​ បាន​សហ​ការ​​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ ក្រោម​ការ​ដឹកនាំ​និង​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ល្បាត​ពួនស្ទាក់​បទល្មើស​និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​ល្មើស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​មូលដ្ឋាន​ ។​ ខណៈនោះ​ ក៏​បាន​កំណ​ត់​បាន​មុខសញ្ញា​ស្ត្រី​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​នោះ ទើប​កម្លាំង​ចុះ​ទៅ​ពួនស្ទាក់​ចាប់ខ្លួន​បាន​ក្នុង​ខណៈ​ពេល​ដែល​ពួក​នាង​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​៕

ខណៈនោះ​ ក៏​បាន​កំណ​ត់​បាន​មុខសញ្ញា​ស្ត្រី​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​នោះ ទើប​កម្លាំង​ចុះ​ទៅ​ពួនស្ទាក់​ចាប់ខ្លួន​បាន​ក្នុង​ខណៈ​ពេល​ដែល​ពួក​នាង​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​
ស្រី​ស្អាត​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​មុំ សុខ​ច​ន្ថា អាយុ​២៨​ឆ្ នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​សៅ បុប្ផា អាយុ​១៨​ឆ្នាំ
ខណៈនោះ​ ក៏​បាន​កំណ​ត់​បាន​មុខសញ្ញា​ស្ត្រី​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​នោះ ទើប​កម្លាំង​ចុះ​ទៅ​ពួនស្ទាក់​ចាប់ខ្លួន​បាន​ក្នុង​ខណៈ​ពេល​ដែល​ពួក​នាង​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​