ប្រដៅកូនម៉េចស្តាប់ បើចាស់ៗអស់ហើយ នៅនាំគ្នាលេងល្បែងទៀត

ប៉ៃលិន៖ កាលពី​វេលា​ម៉ោ​ង១៥និង៣០​នាទី​រ​​​​​​​​​​​​​សៀល ថ្ងៃ​សុក្រ ៣​រោច ខែ​​​​​​​​​​​​​​​​មាឃ ឆ្នាំច ​​​​​​​​​​​​សំរឹទ្ធិស័ក ព​.​ស​២​​​​​​​​​​​​​​​៥៦២ ត្រូវ​នឹង​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំ​​​​​​​​​​​​​​​​​​​​នាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគ​​​​​​​​របាល​ក្រុ​​​​​​​​ងប៉ៃលិន ​​​​​​​​​​​​​​បាន​ចុះបង្ក្រាប​ក​​​​​​​​​​​​​​​​​​​​​​​រណី​លេងល្បែង​ស៊ីសង (​បៀ​) ចំនួន០​​​​​​​​​​​​​​​២​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​​​​​​​​​​​​​​​​​​​​ពុក​លើ និង​ភូមិ​អូរ​​​​​​​​​​​​​តា​ប្រា​ង សង្កាត់​ប៉ៃ​​​​​​​​​​លិន ក្រុងប៉ៃ​​​​​​​​​​​​​​​​​លិន ខេត្ត​ប៉ៃលិន ដោយ​ធ្វើ​ការ​​​​​​​​​​​​​​ឃាត់​ខ្លួន​បាន​ម​​​​​​​​​​​នុស្ស​ចំនួន ​​​​​​​​​​​​​​​​​០៧​នាក់ ប្រុស០១​​​​​​​​​​​​​​នាក់ និង​ស្រី០​​​​​​​​​​​​​​​​៦​នាក់។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរ​​​​​​​​​​​​បាល​ក្រុងប៉ៃលិន ​​​​​​​​​​​​បាន​ឲ្យ​ដឹងថា​ ការ​​​​​​​​​​​​​​​​​​​​​​ចុះ​បង្ក្រាប​ល្បែងស៊ីស​​​​​​​​​​​ង​(​បៀ​)​ខាង​​​​​​​​​​​​​​​​​​​​​​​​​លើនេះ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ លោក យ៉ែម ​​​​​​​​​​សារិទ្ធ អធិការ​ន​​​​​​​​​​​​គរបាល​ក្រុងប៉ៃលិន តាមរ​​​​​​​​​​យៈ​ការ​រាយកា​​​​​​​​​​​​​​​​​​​​​​​រណ៍​ពី​ប្រជាពលរដ្ឋ​ដូចគ្នា ព្រោះ​ទីតាំង​ទាំងពីរ​នេះ​​​​​​​​​​​​​​​​​ បាន​ប្រព្រឹត្ត​ជា​យូរ​ម​​​​​​​​​​​​ក​ហើយ ប៉ុន្តែ​មិនដែល​​​​​​​​​​រាងចាល​​​​​នោះ​ទេ។

​ប្រភព​ព័ត៌មាន​បាន​បន្តថា​ ការ​ចុះ​បង្ក្រាប​ល្បែងស៊ីស​​​​​​​​​​​​​​​​​​​ង​(​បៀ​)​នេះ គឺធ្វើឡើង​ដើម្បី​ចូលរួ​​​​​​​​​ម​កែលំអ ​​​​​​​​​​​និង​លើក​​​​​​​​​​​​​​​​​​​​កម្ពស់​នូវ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ​​​​​​​​​​​​​​​ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច និ​​​​​​​​​​ង​ប្រជាព​​​​​​​​​​​​​​លរដ្ឋ​អនុវត្តន៍​តាម។

​​​​​​​​​​​​ក្នុង​​​​​​​ការ​បង្ក្រាប​ទីតាំង​ទាំ​ងពីរ​ខាងលើ សមត្ថកិច្ច​ឃាត់​ខ្លួន បាន​ម​​​​​​​​​​នុស្ស​០៧​នាក់ រួម​​​​​​​​​​​​​​មាន​ ០១-​ឈ្មោះ ណង​​​​​​​​​​​​​​​​​​​​ សា​ម៉េ​ត ភេទ​ស្រី អាយុ៥៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខ​​​​​​​​​​​​​​​​​របរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង ​​​​​​​​​​​​​​​​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ប៉ៃលិន ,០២-​ឈ្មោះ ទៀង ហុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​​​​​​​​​​​​​៥៧​ឆ្នាំ មុខរបរ​កសិករ​​​​​​​​​​​​​​​​ មាន​ទីលំនៅ​ភូមិ​អូរ​តា​​​​​​​​​​​​​ពុក​លើ ​​​​​​​​​​​​​​​​​​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ,​​​​​​​​​​​​​​​០៣-​ឈ្មោះ សយ គីម​​​​​​​​​​​​​​​សុន ភេទ​ស្រី អាយុ​​​​​​​​​​​​​​​​​​​​​​​៧០​ឆ្នាំ ​សញ្ជាតិ​ខ្មែរ មុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​របរ​មេផ្ទះ​,០៤-​

ឈ្មោះ ញ៉ែម មឿ​ន​​​​​​​​ ភេទ​ស្រី អាយុ៦​៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរប​​​​​​​​​រ​កសិករ ,០៥-​ឈ្មោះ សង​​​​​​​​​​​​​​​ លឿម ភេទ​ស្រី អា​​​​​​​​​​​​​​​​​​​​​​​យុ៦៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មេផ្ទះ​,០៦-​ឈ្មោះ ឌី ​​​​​​​​​​​​ណា ភេទ​ស្រី ​អាយុ​៥០​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មេផ្ទះ និ​​​​​​​​​​ង​ទី​០៧-​ឈ្មោះ ប៊ុន ឡា​ច ភេទ​ស្រី អា​យុ​៥២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខ​​​​​​​​របរ​កសិករ ​​​​​​​​​​អ្នក​ទាំង​៥​មាន​​​​​​​​​​​ទីលំនៅ​​​​​​​​​​​​​​បច្ចុប្បន្ន​ភូមិ​អូរ​​​​​​​​​​តា​ប្រា​ង ស​​​​​​​​​​​​​​​​​​​​ង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
​​​​​​​
បច្ចុប្បន្ន ករណី​ខា​ងលើ ត្រូវបាន​កម្លាំង​ជំ​​​​​​​​​​​នាញ ផ្នែក​ព្រហ្មទណ្ឌ នៃ​​​​​​​​​​​​​អធិការដ្ឋាន​នគ​​​​​​​​​​​​​​​​របាល​ក្រុងប៉ៃលិ​​​​​​​​​​ន បាន​​​​​​​​​​​​​​​​​​​​​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​រាងចា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល កុំ​ប្រព្រឹត្ត​ល្បែង​នេះ​បន្ត​ទៀត និង​ឲ្យ​ត្រលប់​​​​​​​​​​​​​​​​​​​​​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​​​​​​​​​​ផង​​​ដែរ៕