ផ្អើល​នៅ​ក្រុង​តាកែវ​! អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​យីហោ ជុំ​មិត្ត​១៦៨

(​តាកែវ​)៖ កាលពី​វេលា​ម៉ោង ១០ និង​៥០​នាទី​យប់​ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៩ មាន​ករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយកន្លែង មាន​យីហោ​ជុំ​មិត្ត​១៦៨ ស្ថិតនៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ម្ចាស់​ក្លឹប​ប្ដី​ឈ្មោះ សាន អ៊ាង អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ​ឈ្មោះ ជា ស្រីមុំ អាយុ ៤៩ ឆ្នាំ​ជនជាតិខ្មែរ​។​

​ក្លឹប​កំសាន្ត​ខាងលើ​មាន​ទំហំ ៧X៨​ម៉ែត្រ​ធ្វើ​អំពី​បេតុង ប្រក​ស័ង្កសី និង​មាន​សម្ភារ​នៅ​ក្នុងនោះ​មួយចំនួន​ដូចជា​៖ ម៉ាស៊ីនត្រជាក់ ០៤​គ្រឿង ឧបករណ៍​ភ្លេងសម័យ (​អ៊​កកាដ​ង់​) ០១​ឈុត សា​ទ្បុ​ង​១០ កៅអី​ជ័រ កៅអី​ឈើ​មួយចំនួន ស្រា​បៀរ​ចម្រុះ​មួយចំនួន និង​ទូរស័ព្ទដៃ​មួយចំនួន​មាន (​របស់​ម្ចាស់​ក្លឹប របស់​អ្នកបម្រើ និង​ភ្ញៀវ​) ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង​។ សម្ភារ​ដែល​ខូចខាត​គិច​ជា​ទឹកប្រាក់​អស់​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ករណី​គ្រោះថ្នាក់​នេះ មិន​បណ្ដាល​ឲ្យ​រងរបួស​ដល់​មនុស្ស​ទេ​។ មូលហេតុ​៖ ទុស្សេ​ខ្សែភ្លើង​ចេញពី​ម៉ាស៊ីនត្រជាក់​។​

​អគ្គិភ័យ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ចំនួន ៥​គ្រឿង ក្នុងនោះ​យក​រថយន្ត​មកពី​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​០១​គ្រឿង និង​ស្រុក​ត្រាំកក់​១​គ្រឿង​។ ហើយ​បាន​ប្រើប្រាស់​ទឹក ដើម្បី​បាញ់​ពន្លត់​អស់​ចំនួន ១០​រថយន្ត និង​ប្រើ​រយ​:​ពេល​អស់​១​ម៉ោង និង​៤០​នាទី​គឺ​ដល់​វេលា​ម៉ោង ០០ និង ៣០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ២០១៩ ទើប​រលត់​ជា​ស្ថាពរ​៕​