ស្ងាត់ៗ ចៅក្រម MasterChef និងជាកំពូលមេចុងភៅល្បីទូទាំងពិភពលោកមកខ្មែរដើម្បីធ្វើរឿងមួយ

សៀមរាប៖កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះចៅក្រមកម្មវិធី MasterChef និងជាមេកំពូលចុងភៅដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក លោក Gordon Ramsay បានធ្វើដំណើរមកកាន់ទឹកដីនៃប្រទេសកម្ពុជា។មេចុងភៅដែលធ្លាប់ឈ្នះពានរង្វាន់រូបនេះបានមកដល់ក្នុងទឹកដីខេត្តសៀមរាបរួចឈ្ពោះទៅកាន់ភោជនីយដ្ឋានអាហារបែបខ្មែរបុរាណមួយមានឈ្មោះថា The Sugar Palm ដើម្បីរៀនធ្វើអាហារខ្មែរម្យ៉ាងឈ្មោះថា“អាមុកត្រី”។

កំពូលមេចុងភៅសញ្ជាតិអង់គ្លេសមានវ័យ៥២ឆ្នាំខាងលើបានមករៀនធ្វើ អាមុកត្រី ពីម្ចាស់ហាង The Sugar Palm និងសាកល្បងធ្វើវាដោយខ្លួនឯងដែលនេះគឺជាដំណើរផ្សងព្រេងរបស់លោកមួយនៅក្នុងទ្វីបអាស៊ីនេះ។

Gordon បានសរសើរមិនដាច់ពីមាត់ពីអាមុកត្រីដែលម្ចាស់ហាងបានធ្វើ។
នាពេលកន្លងមកGordonធ្លាប់បានទៅប្រទេសវៀតណាមដើម្បីរៀនធ្វើម្ហូបអាហារពីចុងភៅក៏ដូចជាជនជាតិវៀតណាមមុនពេលមកដល់ទឹកដីកម្ពុជា៕