មោទនភាព​ណាស់!ប្រាសាទ​ខ្មែរ​ពូន​ពី​ព្រិល បង្ហាញ​មុខ​នៅ​ជប៉ុន​

ជប៉ុន៖ជា​រឿង​គួរ​ឲ្យ​មាន​មោទនភាព​មួយដោយ​​​រចនាបថ​​នៃ​ប្រាង្គ​​ប្រាសាទ​ខ្មែរត្រូវ​បាន​​ពូន​និង​ឆ្លាក់​ចេញ​ពី​ព្រិល​ដើម្បី​បង្ហាញ​ក្នុង​កម្មវិធី​បុណ្យ​​​Tokamachi Snow Festival ​ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ Tokamachi ប្រទេស​ជប៉ុន។
​​​លើ​គណនី​​ Facebook ​របស់​កូន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​មួយ​រូប​ឈ្មោះ​ថា​ Vitiea Koet បាន​សរសេរ​បែប​នេះ ៖ “We made it from snow to show the world. Thanks to Japanese and Cambodia team, #snowfestifal, #Niigata, #Japan.”។ មាន​ន័យ​ថា៖ “យើង​បាន​ធ្វើ​វា​អំពី​ព្រិល​ដើម្បី​បង្ហាញ​ដល់​ពិភពលោក។អរគុណ​ដល់​ក្រុម​ជប៉ុននិង​កម្ពុជា”។

គួរ​ដឹង​ថា​កម្មវិធី​​​​បុណ្យ​ Tokamachi Snow Festival ​ក្នុង​ប្រទេស​ជប៉ុន​តែង​តែ​​​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​មាន​រយៈពេល​៣ថ្ងៃដែល​ប្រារព្ធ​ឡើង​អំឡុង​ថ្ងៃ​សៅរ៍​លើក​ទី៣នៃ​ខែ​កុម្ភៈ។ ក្នុង​កម្មវិធី​ដែល​មាន​អាយុ​កាល​តាំង​ពី​ឆ្នាំ ១៩៥០ មួយ​នេះ មាន​រូប​ចម្លាក់​ធ្វើ​ពី​ព្រិល​ជា​ច្រើន​ត្រូវ​បាន​គេ​ពូន​ឡើង​ សម្រាប់​បង្ហាញ​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ទីក្រុង៕ ​​​​