នាយករដ្ឋមន្រ្តី៖ ខ្ញុំញៀន ផ្លែក្រូចខ្វិចជប៉ុន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងប្រជាពលរដ្ឋកម្ពុជាច្រើនណាស់ ដែលប្រើប្រាស់និង បរិភោគបន្លែ ផ្លែឈើ និងទំនិញពី ប្រទេសជប៉ុន ក្នុងនោះរូបសម្ដេចបានញៀនជាមួយរសជាតិ ផ្លែក្រូចខ្វិចដែលដាំ នៅប្រទេសជប៉ុន។

ក្នុងឱកាសអញ្ជើញប្រារព្ធ ទិវាជាតិទីក្រុងស្អាត លើកទី៧នៅព្រឹកថ្ងៃទី២៥កុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យជំរុញការ ប្រើប្រាស់របស់ក្នុងស្រុកឲ្យច្រើនខណៈ សណ្ឋាគារ ដែលប្រើប្រាស់ផលិតផល ក្នុងស្រុកច្រើនជាងគេត្រូវ បានលើកទឹកចិត្តនិងផ្ដល់ចំណាត់ថ្នាក់ល្អ៕