ជុំ លីណូ ហួសចិត្តជាខ្លាំង ដែលតុលាការនៅតែមិនផ្តល់យុត្តិធម៌ ឲ្យប្អូនលោក ដោយនាងត្រូវឪពុកចុងជាអតីតសង្ឃ ធ្វើបាបយ៉ាងព្រៃផ្សៃ!

ភ្នំពេញ៖ រហូតមកទល់ពេលនេះ សំណុំរឿងឪពុកចុងប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើកូនស្រី ដែលត្រូវជាប្អូនស្រីជីដូនមួយ របស់តារាចម្រៀងល្បីឈ្មោះលោកជុំ លីណូ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈពូបង្កើតរបស់លោកជុំ លីណូ ដែលត្រូវជាឪពុកកុមារីរងគ្រោះ បានសម្ដែងការខកចិត្តជាខ្លាំង នៅពេលដែលតុលាការមិនចាប់ខ្លួនទណ្ឌិត ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃ តាមសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។

លោកមាស ឡេង ឪពុកមា ជុំ លីណូ បានថ្លែងឲ្យដឹងថា ការឈឺចាប់របស់ក្រុមគ្រួសារលោក រយៈពេលជាង២ឆ្នាំកន្លងមកនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលទណ្ឌិតភុំ មុនីរ័ន្ន នៅតែមានសិទ្ធិសេរីភាពដើរហើរជាធម្មតា និងតែងតែបង្ហោះសារឌឺដងមកក្រុមគ្រួសាររបស់លោក។ រីឯតុលាការវិញ ក៏នៅតែមិនអើពើចាប់បុគ្គលរូបនេះ ដាក់ទោសតាមសាលដីកា។

លោក ជុំ លីណូ និង លោក មាស ឡេង ឪពុកមាបង្កើត
ភស្តុតាង ដែលប្អូនស្រីជីដូនមួយរបស់ជុំ លីណូ ត្រូវទណ្ឌិតភុំ មុនីរ័ត្ន ដែលជាឳពុកចុង វាយធ្វើបាបយ៉ាងព្រៃផ្សៃ

លោកបន្តទៀតថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះសាលាឧទ្ធរណ៍បានជំនុំជម្រះ តាមការប្ដឹងតវ៉ារបស់ទណ្ឌិតភុំ មុនីរ័ត្ន ប៉ុន្តែបែរជាបុគ្គលរូបនោះ មិនហ៊ានចេញមុខនៅតុលាការទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ មេធាវីតំណាងលោកភុំ មុនីរ័ត្ន បែរជាលើកឡើងថា ពេលនេះមិនដឹងថា លោកភុំ មុនីរ័ត្ន នៅឯណាទេ ដោយពុំអាចទំនាក់ទំនងគ្នាបានទេ។

លោកមាស ឡេង បន្ថែមថា សាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចរបស់តុលាការដំបូង ដោយចាត់ទុកជាបានការត្រឹមត្រូវតាមផ្លូវច្បាប់ហើយ ទន្ទឹមនោះសាលាឧទ្ធរណ៍បានទុកពេលមួយខែសម្រាប់ឲ្យលោកភុំ មុនីរ័ត្ន ប្ដឹងបន្តទៅតុលាការកំពូលគិតចាប់ពីថ្ងៃទី៨ខែមករា។

អតីតសង្ឃ លោក ភុំ មុនីរ័ត្ន ជនដែលត្រូវប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើប្អូនស្រីជីដូនមួយរបស់ជុំ លីណូ

លោកមាស ឡេង លើកឡើងថា ក្នុងអង្គជំនុំជម្រះទាំងនៅសាលាដំបូង និងសាលាឧទ្ធរណ៍ចំពោះករណីទោសព្រហ្មទណ្ឌដូចភុំ មុនីរ័ត្ន គឺត្រូវចូលមកបំភ្លឺទាំងដៃជាប់ខ្នោះ។ ដោយឡែកសម្រាប់ បុគ្គលភុំ មុនីរ័ត្ន ដែលមានទោសព្រហ្មទណ្ឌ អាចចាត់ទុកថា ជាទណ្ឌិតដែលមានសំណាងជាងគេ ដោយសារតែក្រោយពេលតុលាការប្រកាសសាលក្រមជាងកន្លះឆ្នាំមកហើយនៅតែមិនត្រូវបានឃុំខ្លួនហើយក៏មិនត្រូវបានតុលាការចេញដីការចាប់ខ្លួនទៀត។

មិនត្រឹមតែប៉ុណ្ណោះថែមទាំងមិនចូលមកបំភ្លឺនៅតុលាការទៀតផង។ ពោលគឺបុគ្គលរូបនេះហាក់មានអំណាចខ្លាំងណាស់។ លោកថា លោកពិតជាខកចិត្តខ្លាំងណាស់ចំពោះតុលាការ។ លោកថាអ្វីដែលលោកចង់បានគឺ យុត្តិធម៌សម្រាប់គ្រួសាររបស់លោក និងកូនស្រីដែលរងអំពើហិង្សាយ៉ាងព្រៃផ្សៃ។

គួរបញ្ជាក់ថាបុគ្គលភុំ មុនីរ័ត្ន ដែលកាលពីមុនជាព្រះសង្ឃ និងត្រូវបានគេស្គាល់ថាជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បានបន្តស្ថិតនៅក្រៅឃុំក្រោយពីតុលាការកាត់ឲ្យជាប់ទោស២ឆ្នាំ៦ខែ និងត្រូងសងជំងឺចិត្តដល់ក្រុមគ្រួសារលោកមាស ឡេង ចំនួន ១២លានរៀល និងបា្រក់ពិន័យ៤លានរៀលទៀត ពីបទហិង្សាដោយចេតនា លើអនិតិជន ដែលជនរងគ្រោះគឺប្អូនស្រីជីដូនមួយ របស់តារាចម្រៀងលោកជុំ លីណូ ខណៈដែលសាលក្រមបានប្រកាសចេញតាំងពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៧។

អតីតសង្ឃ លោក ភុំ មុនីរ័ត្ន ជនដែលត្រូវប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើប្អូនស្រីជីដូនមួយរបស់ជុំ លីណូ
អតីតសង្ឃ លោក ភុំ មុនីរ័ត្ន និងមីងរបស់ជុំ លីណូ

គួរឲ្យដឹងផងដែរថា បុគ្គលភុំ មុនីរ័ត្ន បានទាក់ទងជាមួយអតីតភរិយាលោកមាស ឡេង តាំងពីនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ទំនងស្នេហានោះ កាន់តែស្អិត ក៏បង្កឲ្យឪពុកមារនិងម្ដាយមីងជុំ លីណូ លែងលះគ្នាហើយម្ដាយមីងលីណូ ក៏ទៅរស់នៅជាមួយលោកទណ្ឌិត មុនីរ័ត្ន រហូតបានរៀបការជាមួយគ្នា។

លើសពីនេះ ម្ដាយមីងលីណូ ក៏បាននាំកូនស្រី២នាក់ យកទៅរស់នៅជាមួយផងដែរ។ ប៉ុន្តែជាអកុសលកុមារីទាំង២ ក៏ត្រូវបានបុគ្គលមុនីរ័ត្ន ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរលើក្មេងស្រី ដែលមានទាំងភស្តុតាងគ្រប់គ្រាន់ ហើយខាងតុលាការក៏បាន ប្រកាសសាលក្រមផ្ដន្ទាទោសផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះទណ្ឌិតភុំ មុនីរ័ត្ន នៅតែមានសិទ្ធិសេរីភាពធម្មតា ដែលធ្វើឲ្យលោកមាស ឡេង ឪពុកមារតារាចម្រៀងលោកជុំ លីណូ មានការខកចិត្តជាខ្លាំង ដែលតុលាការមិនផ្ដល់យុត្តិធម៌សម្រាប់គ្រួសាររបស់លោក៕

ភុំ មុនីរ័ត្ន កាលនៅជាសង្ឃ ជាមួយនឹងមីងរបស់ជុំ លីណូ
ភុំ មុនីរ័ត្ន កាលនៅជាសង្ឃ ជាមួយនឹងមីងរបស់ជុំ លីណូ
ភុំ មុនីរ័ត្ន កាលនៅជាសង្ឃ ជាមួយនឹងមីងរបស់ជុំ លីណូ
ភុំ មុនីរ័ត្ន កាលនៅជាសង្ឃ ជាមួយនឹងមីងរបស់ជុំ លីណូ
មីងរបស់ជុំ លីណូ
ក្រោយសឹកមិនប៉ុន្មាថ្ងៃ ក៏ចូលស្តីដណ្តឹងមីងរបស់ជុំ លីណូ ហើយក៏រៀបការយ៉ាងឆាប់រហ័ស
ក្រោយសឹកមិនប៉ុន្មាថ្ងៃ ក៏ចូលស្តីដណ្តឹងមីងរបស់ជុំ លីណូ ហើយក៏រៀបការយ៉ាងឆាប់រហ័ស
ភុំ មុនីរ័ត្ន និងមីងរបស់ជុំ លីណូ ផ្អែមល្ហែមក្រោយរៀបការ
ភុំ មុនីរ័ត្ន និងមីងរបស់ជុំ លីណូ ផ្អែមល្ហែមក្រោយរៀបការ
ប្អុនជីដូនមួយរបស់ ជុំ លីណូ ដែលត្រូវ បុគ្គល ភុំ មុនីរ័ត្ន ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ

ប្អុនជីដូនមួយទាំងពីរបស់ ជុំ លីណូ ត្រូវអ្នកគ្រូលោកគ្រូនៅសាលាជួយ
ប្អុនជីដូនមួយទាំងពីររបស់ ជុំ លីណូ ត្រូវអ្នកគ្រូលោកគ្រូនៅសាលាជួយ
ប្អុនជីដូនមួយទាំងពីររបស់ ជុំ លីណូ ត្រូវអ្នកគ្រូលោកគ្រូនៅសាលាជួយ
ប្អុនជីដូនមួយទាំងពីរបស់ ជុំ លីណូ ត្រូវអ្នកគ្រូលោកគ្រូនៅសាលាជួយ
ប្អុនជីដូនមួយទាំងពីររបស់ ជុំ លីណូ ត្រូវអ្នកគ្រូលោកគ្រូនៅសាលាជួយ
ទណ្ឌិត ភុំ មុនីរ័ត្ន
ភុំ មុនីរ័ត្ន និងមីងរបស់ជុំ លីណូ ផ្អែមល្ហែមក្រោយរៀបការ
ភុំ មុនីរ័ត្ន និងមីងរបស់ជុំ លីណូ ផ្អែមល្ហែមក្រោយរៀបការ