ឯកឧត្តម ស សុខា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅដល់​ខេត្ត​អាន​ហួយ ប្រទេស​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​សិក្សា​ទាក់ទង​នឹង​វិស័យ​អប់រំ​កាយ និង​ការផ្សព្វផ្សាយ​អប់រំ​គ្រឿងញៀន​

(​ប្រទេស​ចិន​) ៖ តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា បាន​មកដល់​ខេត្ត​អាន​ហួយ ប្រទេស​ចិន​ហើយ​។​

​នៅក្នុង​ឳ​កាស​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នោះដែរ ក៏មាន​ចូលរួម​អមដំណើរ​រូ​ម​មាន​ប្រធាន ស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដើម្បី​បំពេញ​ទស្សនកិច្ច​សិក្សា​ទាក់ទង​នឹង​វិស័យ​អប់រំ​កាយ និង​កីឡា ការផ្សព្វផ្សាយ​អប់រំ​គ្រឿងញៀន និង​ជួញដូរ​មនុស្ស​ជាមួយ​សហព័ន្ធ​ជំនាញៗ របស់​រដ្ឋបាលខេត្ត​អាន​ហួយ នៃ​ប្រទេស​ចិន ព្រមទាំង​សាកសួរ​សុខទុក្ខ​និស្សិត​អាហារូបករណ៍​កម្ពុជា មកពី​បី​ខេត្ត (​ព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ​) ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ហឺ​ហ្វី​យ៍ ផងដែរ​៕