រថយន្ត​១​គ្រឿង​ទៅបុក​រថយន្ត​២​គ្រឿង រួច​បន្ត​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត​: របួសធ្ងន់​២​នាក់​

(បន្ទាយមានជ័យ​)៖ រថយន្ត​១​គ្រឿង​ទៅបុក​រថយន្ត​២​គ្រឿង រួច​បន្ត​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត បង្ក​របួសធ្ងន់​២​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នោះ បង្កឡើង​ដោយ​រថយន្ត​តូយ៉ូតា​លុច​ស៊ី​ស កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ទល់មុខ​សាលាខេត្ត​បន្ទាយមានជ័យ ចំណុច​ង្វ​ង់​មូល​អវតា​លោ​កិ​ស្វរ​:​ដៃ​៣២ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស ឈ្មោះ ភិន វ៉ា​យ​យ៉ា ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ចក្រី ឃុំ​ចក្រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​បើកបរ​ប្រជែង​ពី​ទិស​ខាង​លិចទៅ​កើត ក្នុងស្ថានភាព​គ្រោះថ្នាក់​ហើយ​ស្រវឹង ទៅបុក​ជាមួយ​រថយន្ត​២​គ្រឿង បើក​ក្នុងទិសដៅ​ស្របគ្នា​១​គ្រឿង ម៉ាក​តូយ៉ូតា​កា​ម៉ា​រី ពណ៌ ស បើកបរ​ដោយ​ឈ្មោះ លឿម រតនៈ​ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្តបាត់ដំបង និង​រថយន្ត​តូយ៉ូតា​ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ដែល​បើកបរ​ដោយ​ឈ្មោះ ស​ម្បិ​ត្ត ឆេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ផ្សា​កណ្តាល សង្កា​ក់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួច​បន្ត​ទៅបុក​អ្នកជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​។ ម៉ូតូ​បាន​បើកបរ​ច្រាសទិស​គ្នា ពី​កើ​តទៅ​លិច អ្នកបើក​ម៉ូតូ​ម្នាក់ ឈ្មោះ ប៉ោង សុ​ម៉ាលី ភេទ​ស្រី នៅ​ភូមិ​តារាង​ប៉ាល់ សង្កាត់​កំពង់ស្វាយ ក្រុ​សិរីសោភ័ណ របួសធ្ងន់ និង​ម្នាក់ទៀត​ឈ្មោះ ហេង សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របួសធ្ងន់​។​

​លោកនាយ​រងការិយាល័យ ក៏បាន​បញ្ជាក់ថា មូល​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​​ឡុចស៊ី​ស ពណ៌​ខ្មៅ បើក​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ហើយ ស្រវឹង ទើប​បង្ក​កើតមាន​គ្រោះថ្នាក់ មាន​អ្នករងរបួស​ធ្ងន់ ២​នាក់ អ្នកបើក​ម៉ូតូ យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​និង​រថយន្ត​ខូចខាត​ធ្ងន់​ទាំង​៣​គ្រឿង​។​

​បច្ចុប្បន្ន យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត រង់ចាំ​ធ្វើ ការដោះស្រាយ នៅពេល​ក្រោយ​៕​