កម្ទេច​ចោលផ្ទះ​ស្កឹមស្កៃ​របស់​អតីត​ស្ដេច​គ្រឿងញៀន​ម្នាក់​

(​ប្រទេស​ម៉ូ​ណា​កូ) ៖ អតីត​និវេសនដ្ឋាន​ដ៏​ស្កឹមស្កៃ​របស់​អតីត​ស្ដេច​គ្រឿងញៀន PABLO ESCOBA ទើបត្រូវ​កម្ទេចចោល ២៥ឆ្នាំក្រោយ​ការស្លាប់​របស់គេ​។ PABLO ESCOBA ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ដែលមាន​ឈ្មោះ​ល្បីល្បាញ​បំផុត ហើយ​និវេសនដ្ឋាន​របស់គេ ទាក់់ទាញ​ការចាប់អារម្មណ៍​របស់​ពួក​អ្នកទេសចរ​។​

​ប្លុក​ផ្ទះ​ដ៏​ស្កឹមស្កៃ​នោះ ត្រូវ​បានដាក់​គ្រឿងផ្ទុះ​កម្ទេចចោល ប្រើពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​។ ជ្ទះ​ដ៏​ធំ​នោះ​របស់​PABLO ESCOBA​ជា​ផ្ទះ​ដឺ​លុច មាន​កម្ពស់​៨​ជាន់​ស្ថិតនៅ​ក្រុង​MEDELLIN កសាងឡើង​កាលពី​ទសវត្ស​ឆ្នាំ​៨០ សម្រាប់​ការ​ស្នាក់នៅ​របស់ គ្រួសារគេ​។ គេ​បាន​ប្រើ​គ្រឿងផ្ទុះ​ដល់​ទៅ​២៧៥​គីឡូក្រាម សម្រាប់​កម្ទេច​វា​ចោល​។​

​ប្រធានាធិបតី​មូ​ណា​កូ​លោក​IVAN DUQUE ថ្លែងថា នេះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​សម្រាប់​បណ្ដា​ជនរងគ្រោះ សម្រាប់​ប្រជាជន​ក្រុង​MEDELLIN​និង​សម្រាប់​ប្រជាជន​កូ​ឡុំ​ប៊ី​។ ប្រជាជន​កូ​ឡុំ​ប៊ី​ច្រើន​រយ​ពាន់​នាក់ បាន​តាមដាន​មើល​ដោយផ្ទាល់​ការ​រលំរលាយ​នៃ​អគារ​នោះ នា​វេលា​ម៉ោង​១១​និង​៥៣​នាទី​ម៉ោង​ក្នុងស្រុក ដោយសារ​ការផ្សាយ​បន្ត​ផ្ទា​ល់ពី់​គ្រប់​ទូរទស្សន៍​របស់​ប្រទេស​។​

​នៅ​កន្លែង​មួយ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ទីតាំង​ផ្ទះ​នោះ មនុស្ស​ប្រមាណ​ជា​១៦០០​នាក់ ត្រូវបាន​សាលាក្រុង​អញ្ជើញ​មក​មើល​ព្រឹត្តិការណ៍ តាម​អេក្រង់​យក្ស ហើយ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដា​ជនរងគ្រោះ ដោយ​ការរត់ពន្ធ​គ្រឿងញៀន ក្នុង​ទសវត្ស​ឆ្នាំ​៨០​និង​៩០​។ ជន​នោះ​ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ដែលមាន​អានុភាព​ខ្លាំង​បំផុត​លើ​ពិភពលោក ដោយ​គ្មាន​នរណា​ហា​៊​ន​ប៉ះពាល់​គេ​ឡើយ​។​

​គេ​រហូតដល់​សម្លាប់​បេក្ខជន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​៣​រូប​ផង​។ បន្ទាប់ពី​ចុះចូល​ជាមួយ​អាជ្ញាធរ​បាន​មួយរយៈ ជា​ថ្នូរ​នឹង​ការមិន​បញ្ជូន​រូបគេ​ទៅ​អាមេរិក ស្ដេច​រត់ពន្ធ​គ្រឿង​នោះបាន​រត់គេចខ្លួន​ជាថ្មី ហើយ​ត្រូវ​កូ​ឡុំ​ប៊ី ដែលមាន​ជំនួយ​ពី​អាមេរិក តាម​សម្លាប់​បាន​កាលពី​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​១៩៩៣៕​