កម្ពុជា​មិនអាច​រស់នៅ​ក្រោម​ការភ័យខ្លាច​នោះទេ តែ​ចាំបាច់​ត្រូវតែ​ស្វែងរក​ការ​រស់​

​(​ភ្នំពេញ) ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥសាន បាន​អះអាងថា កម្ពុជា​មិនអាច​រស់នៅ​ក្រោម​ការភ័យខ្លាច​រហូត​នោះទេ គឺ​ចាំបាច់​ត្រូវតែ​ស្វែងរក​រស់នៅ​ខ្លួនឯង​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​ប្រៀបធៀប​ប្រទេស​កម្ពុជា ទៅនឹង​ក្មេង​ម្នាក់ ដែល​ត្រូវ​ពឹង​អ្នក​ដ​ដៃ​ដើម្បី​រស់ ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើងថា ក្មេង​គឺជា​មនុ​ស្សមាន​វ័យ​ជា​កុមារ​ភាព​មិនមាន​កម្លាំង​ពលំ​អ្វី​គ្រប់គ្រាន់ ដើម្បី​ការពារ​ខ្លួន​ពី​ការ​យារ​យី​ផ្សេងៗ​ពី​ខាងក្រៅ​ទេ ។ ក្នុងស្ថានភាព​បែបនេះ​បើសិន​ជាមាន​មនុស្ស​ចាស់​ពេញវ័យ​ណា​ម្នាក់​មក​សម្លុត​គំរាម កំហែង​កុំ​ថា ឡើយ​ដល់​ទៅ​ក្មេង​នោះ​ទៅរក​រឿង​មនុស្ស​ចាស់​ពេញវ័យ​អី​នោះ​ក៏​ក្មេង​នោះ​ចាំបាច់​ត្រូវតែ​រត់ទៅរក​ជំនួយ ឬ​បង្អែក​ពី​មនុស្សពេញវ័យ​ម្នាក់ ឬ​ច្រើន​នាក់​ផ្សេងទៀត ដើម្បី​ជួយ​ការពារ​ខ្លួន​ឲ្យ​បានរស់នៅ​ដោយ​សុខ​សុវត្ថិភាព ។

រឿងនេះ​មិន​ខុស​អី​នឹង​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​ទេ ។ លោក​បាន​បញ្ជាក់ថា​«​បើ​ចេះតែមាន​ការរក​រឿ​ងគ​ម្រាម​កំហែង​ពី​ប្រទេស​ធំ​ណាមួយ ឬ​ច្រើន​កម្ពុជា​មិនអាច​រស់នៅ​ក្រោម​ការភ័យខ្លាច​នោះទេ​ចាំបាច់​ត្រូវតែ​ស្វែងរក​រស់​ដែល​ប្រាកដជា​ទៅរក​សុំ​ការ​គាំពារ​ពី​ប្រទេស​ធំ​មួយទៀត ឬ​ច្រើន​ដែលមាន​លទ្ធភាព​អាចជួយ​កម្ពុជា​បាន​» ។​

​អ្នកនាំពាក្យ​ដដែល​ក៏បាន​លើកឡើងថា កម្ពុ​ជាមាន​នយោបាយ​ការបរទេស​យក​បណ្តា ប្រទេស​នៅលើ​ពិភពលោក​ជា​មិត្ត​ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ​អធិបតេយ្យភាព​បូរណ​ភាព​ទឹកដី និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ដោយ​មិន​ប្រកាន់​របប​នយោបាយ​ជាតិ សាសន៍ ពណ៌​សម្បុរ និង​និន្នាការ​មនោគមន៍វិជ្ជា​អ្វី​ឡើយ ។​

​សូមជម្រាបថា ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈដែល​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​កំពុងតែ​បង្វែរ​ទិស​ក្នុងការ​ចង់មិត្ត​ភាពជា​មួយ​ប្រទេស​ចិន ដែល​ភាគី ទាំងពីរ​សន្យា និង​អះអាងថា មិត្តភាព​កម្ពុជា​-​ចិន​ជាម​ត្តិ​ដែក ថែប។ ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​ក៏ បានប្រកាស​បន្ត​ជួយ​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

ជាង​នេះ​ការចង់​មិត្តភាព​ជាមួយ​ចិន​របស់​កម្ពុជា​បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ក៏មាន​ចិត្ត​មិនល្អ​មកលើ​កម្ពុជា​ដែរ តែ​យ៉ាងណាក្តី​កម្ពុជា​បាន​អះអាង​នៅ​ប្រកាន់​នយោបាយ​ការបទេស ក៏ដោយ​មិន​ឲ្យ​បរទេស​មក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុងរបស់ខ្លួន​បាន​នោះទេ៕​