«My Sexy Lady» របស់ ព្រាប សុវត្ថិ ត្រូវគេរិះគន់ថា ស្រដៀងបទ Daddy របស់ Psy (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងលំដាប់ប្រទេស ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ បានបញ្ចេញបទចម្រៀងនិពន្ធថ្មី ញាក់កន្ត្រាក់ អារម្មណ៍របស់ខ្លួន មានចំណងជើងថា « My Sexy Lady » ដែលមានការគាំទ្រយ៉ាងច្រើន នៅលើបណ្តាញសង្គម។

យ៉ាងណាមិញ ទន្ទឹមនឹងការគាំទ្ររបស់មហាជន បទចម្រៀងមួយបទនេះផងដែរ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនទៀត ដែលជាអ្នកគាំទ្រ វិស័យKpop បានមករិះគន់ យ៉ាងចាស់ដៃថាបទចម្រៀងនេះ មានសាច់ភ្លេងស្រដៀងបទ ចម្រៀងដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង ដែលមានចំណងជើងថា Daddy ច្រៀងដោយ Psy ft CL

ទោះជាយ៉ាងណាក្តី បទចម្រៀងរបស់លោក ព្រាប សុវត្ថិ មួយបទនេះ មិនដូចទៅនឹងបទចម្រៀងកូរ៉េ ទាំងស្រុងនោះទេ ហើយទាំងនេះគ្រាន់តែជាការស្តាប់ និងវិភាគរបស់អ្នកគាំទ្រតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបទចម្រៀង២បទនេះ? 

បទ Daddy ច្រៀងដោយ Psy ft CL