ផែនការសម្ងាត់ធ្វើវិច្ឆេទកម្ម កម្មវិធីមីស៊ីលអ៊ីរ៉ង់របស់អាម៉េរិកបរាជ័យ

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ( IRGC ​)បាននិយាយពីថ្ងៃអាទិត្យថា ផែនការសម្ងាត់អាម៉េរិកដើម្បីធ្វើវិច្ឆេទកម្មការជឿនលឿននៃកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានគេធ្វើឱ្យបរាជ័យ ។

លោក អាមៀរ អាលី ហាជីហ្សាដេ មេបញ្ជាការកងកម្លាំងអាកាសរបស់​ IRGC ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា ជាច្រើន ឆ្នាំមកហើយយើងបានដឹងពីផែនការសម្ងាត់នេះ ប៉ុន្តែយើងមិនបានធ្វើឱ្យដឹងរឿងនេះជាសាធារណៈ ។
លោក ហាជីហ្សាដេ បានពន្យល់ថា ពួកគេកំពុងព្យាយាមធ្វើវិច្ឆេទកម្មគ្រឿងបរិក្ខារមួយចំនួន ដើម្បីធ្វើឱ្យមីស៊ីលនោះផ្ទុះនៅលើលអាកាស ។

លោកបាននិយាយថា ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបរាជ័យក្នុងការធ្វើរឿងនេះ ដោយសារយើងបានមើលឃើញនូវទង្វើរបស់ពួកគេហើយ បានជំរុញមីស៊ីលនេះ ៕