អតីត​ទីប្រឹក្សា​គណបក្ស​ប្រឆាំង លោក គង់ គាំ អះអាងថា ព្រោះតែ​បម្រើ​ម​ហិ​ច្ឆិ​តា​ទណ្ឌិត សម រង្ស៊ី EU-USA បែរជា​ព្យួរ ឬ​ដក EBA ពី​កម្ពុជា​?

(​ភ្នំពេញ​)៖ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើ​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar ដោយ​បង្ហាញ​ក្តី​សង្ឃឹមថា លោក​ឯកអគ្គរដ្ឋទូត នឹង​បញ្ជាក់ជូន​សហភាព​អឺរ៉ុប​ថា ការសម្រេច​ការអនុវត្ត​ព្យួរ ឬ​ដក EBA ពី​កម្ពុជា នាពេលនេះ គឺជា​ការបម្រើ​ម​ហិ​ច្ឆិ​តា​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​ក្រៅច្បាប់ ទៅវិញ​ទេ និង​ក៏​ជាការ​ទម្លាក់​ទុក្ខ​មួយ​មកដល់​អ្នក​គ្មាន​កំហុស​ដូច្នោះ​ដែរ​។​

​តាម​លិខិត​ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ អតីត​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​ត្រូវបាន​តុលាការ​កំពូល ចេញ​សាលដីកា មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​នោះ ក្នុងចំណោម​មនុស្ស​១១៨​នាក់ ក្រោយពី​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ក៏បាន​ចូលមក​បំរើ​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ក្នុង​តំណែង ប្រធានកិត្តិយស​នោះ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់​អតីត​មេដឹកនាំ​របស់ខ្លួន គឺ​ទណ្ឌិត សម រង្ស៊ី ព្រមទាំង​បក្ខពួក ដែល​ប្រើ​សេចក្តីសម្រេច​របស់ EU ថា កើតឡើង​ដោយសារ ទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឲ្យ​ខ្មែរ​ក្រៅប្រទេស ខ្មែរ​ក្នុងប្រទេស និង​ពលទាហាន​ផង រួបរួមគ្នា​ជាមួយ (EU-USA) ងើប​បះបោរ​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ខ្លួន និង​បក្ខពួក​បាន​ចូល​គ្រប់គ្រង​អំណាច​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៩ នេះ​ឱ្យខាងតែបាន​នោះ​៕

​សូម​អាន​អត្ថន័យ និង​ខ្លឹមសារ​នៃ​លិខិត​របស់លោក គង់ គាំ ទាំងស្រុង​ដូចខាងក្រោម​៖