អភិបាលខេត្តមណ្ឌលគីរីបញ្ជាឲ្យស៊ើបចាប់ឃាតករសម្លាប់ដំរី

មណ្ឌលគីរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានសម្តែងក្តីក្រេវក្រោធ ចំពោះជនអគតិ ដែលបានសម្លាប់សត្វដំរីឈ្មោល១ក្បាលទម្ងន់ជាង២តោន ដើម្បីយកភ្លុកនិងយកកន្ទុយ ជាប្រយោជន៍សួនតួ។

ឯកឧត្តមបានបន្តថា សត្វដំរីនោះ ត្រូវបានក្រុមបរិស្ថានប្រទះឃើញដេកស្លាប់នៅយប់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ដោយសារតែគ្រាប់កាំភ្លើងបាញ់ត្រូវក្បាល នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

បច្ចុប្បន្ននេះ ឯកឧត្តមបានចេញបញ្ជាឲ្យមន្ទីរពាក់ព័ន្ធសុើបរកជនបង្កមកទទួលទោសហើយ។
សុំបញ្ជាក់ថា តាមតួលេខពីលោក កែវសុភ័គ្រ ប្រធានមន្ទីរបរិស្ថានខេត្ត ថា មានដំរីព្រៃកំពុងរស់នៅក្នុងខេត្តនេះ ពី៤០០ទៅ៥០០ក្បាល៕