ព្រះករុណា ព្រះមហាក្សត្រយាងទទួលស្វាគមន៍ និងជួបសវនាការជាមួយប្រមុខរដ្ឋវៀតណាម

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទទួល​ស្វាគមន៍ និងជួបសវនាការជាមួយឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong) ប្រមុខរដ្ឋ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភ្នំពេញ ខណៈឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ។