វិនិយោគិន​ទីក្រុង​ ​Jiayang​ ​ចង់​បង្កើន​កិច្ចសហការ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​

​ចិន​៖​ ​ថ្នាក់ដឹកនាំ​ ​និង​វិនិយោគិន​ទីក្រុង​ ​Jiayang​ ​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​បង្ហាញ​ចំណាប់​អារម្មណ៍​ ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ​លើ​វិស័យ​វិនិយោគ​ ​និង​ទេសចរណ៍​ជាមួយ​ប្រទេស​កម្ពុជា​។

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​ ​និង​មិត្តភាព​នៅ​ក្រុង​ ​Jiayang​ ​ចាប់ពី​ថ្ងៃទី២៣​ ​ដល់​ថ្ងៃទី២៥ខែកុម្ភៈ​ឆ្នាំ២០១៩​ ​រស់​ ​គណៈប្រតិភូ​សភា​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ ​លោក​ ​LI​ ​Shuihua​ ​អគ្គ​លេខាធិ​កា​រម​ជ្ឈឹម​បក្ស​ក្រុង​ ​Jiayang​ ​បាន​ស្នើ​ប្រទេស​កម្ពុជា​ ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​លើ​វិស័យ​ ​វិនិយោគ​ ​និង​ទេសចរណ៍​។​

លោក​បាន​បន្ត​ថា​ក្រុង​ ​Jiayang​ ​គឺជា​ទីក្រុង​ប្រវត្តិ​សាស្រ្ត​មួយ​ ​ដែល​ថ្នាក់ដឹកនាំ​ចិន​ធ្លាប់​បាន​តស៊ូ​វាយ​ជាមួយ​អ​ណា​និគម​ជប៉ុន​ ​រហូត​ទទួល​បាន​ជោគជ័យ​។​ ​បច្ចុប្បន្ន​ទីក្រុង​នេះ​ក្រោម​ការដឹកនាំ​របស់​ ​លោក​ប្រធានាធិបតី​ស៊ី​ ​ជី​នពីង​ ​កំពុងតែ​ខិតខំ​អភិវឌ្ឍន៍​ ​លើ​វិស័យ​វិនិយោគ​ ​កសិកម្ម​ ​ទេសចរណ៍​ ​និង​ ​វប្បធម៌​។​

លោក​ ​ឈាង​ ​វុន​ ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ឃោសនាការ​ ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​មាន​ឲ្យដឹង​ថា​ ​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ​ស៊ី​ជី​នពីង​ ​ដែល​មាន​គោលនយោបាយ​ថ្មី​កំណែទម្រង់​ ​ដើម្បី​អភិវឌ្ឍន៍​ក្នុង​នោះ​លោក​សង្កេតឃើញ​ថា​ ​ក្រុង​ហុងកុង​ ​មា​កាវ​ ​និង​ក្រុង​ ​គ័ង​ចូវ​ ​កំពុងតែ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​គួរ​គត់​សំគាល់​ ​ហើយ​នៅពេល​ខាងមុខ​ក្រុង​ ​Jiayang​ ​និង​មានការ​អភិវឌ្ឍ​នី​រីកចម្រើន​ដូច​ក្រុង​ទាំង​បី​ខាងលើ​ ​ក្រោម​គោល​នយោបាយ​​ថ្មី​របស់​ ​លោក​ប្រធានាធិបតី​ ​ស៊ី​ជិន​ពីង​។​

លោក​បាន​បន្ត​ថា​ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​ ​ចិន​ ​កំពុងតែ​ពង្រឹង​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​ទំនាក់ទំនង​ពិសេស​។​ ​សម្តេច​បាន​មាន​គោល​នយោបាយ​ច្បាស់លាស់​ក្នុង​ករ​អ​ភិ​វ​ឌ្ឃ​ន៍​ប្រទេស​ ​ដោយ​ពង្រឹង​អធិ​បី​ភាព​ ​និង​បូរណៈ​ភាព​ទឹកដី​ ​និង​ការអភិវឌ្ឍន៍​។​ចំពោះ​ក្រុង​ ​Jiayang​ ​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​ជាមួយ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​ ​វិនិយោគ​ ​និង​វប្បធម៌​ ​ដើម្បី​កសាង​ប្រទេស​ទាំង​ពី​អោយ​មានការ​រីកចម្រើន​ឡើង​។​

លោក​ ​ឈាង​ ​វុន​ ​ក៏បាន​អញ្ជើញលោក​ ​LI​ ​Shuihua​ ​អគ្គ​លេខាធិ​កា​រម​ជ្ឈឹម​បក្ស​ក្រុង​ ​Jiayang​ ​និង​សហការ​រី​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​ ​និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​ណា​វេលា​សមស្រប​៕​