Rain និងភរិយា បង្ហាញក្ដីរំភើប ចំពោះវត្តមានកូនទី២ របស់ខ្លួន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីបង្កើតបានកូនស្រីដំបូង កាលពីឆ្នាំ ២០១៤ ពេលនេះភ្នាក់ងារក្រុមហ៊ុន BS របស់តារាសម្ដែងស្រីល្បីឈ្មោះ Kim Tae Hee បានចែករំលែកដំណឹងដ៏រីករាយមួយ មកកាន់អ្នកគាំទ្ររបស់ខ្លួនថា កំពូលតារាចម្រៀងប្រុសជើងចាស់ Rain និងនាង Kim TaeHee កំពុងតែផ្ដល់កំណើតឲ្យកូនទី២ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានកូនស្រីដំបូង ជាអំណោយស្នេហ៍ ក្រោយអាពាហ៍ពិពាហ៍ គូស្វាមីភរិយាមួយគូនេះ បានបង្ហាញថា ការរស់នៅរបស់ពួកគេ គឺពោរពេញដោយសុភមង្គល ខ្លាំងណាស់ទៅហើយ។

ជាក់ស្ដែង គ្រាន់តែដឹងភ្លាមថា ខ្លួនកំពុងតែពពោះកូនទី២ ម្នាក់ទៀត Kim Tae Hee បង្ហាញក្ដីរំភើបយ៉ាងខ្លាំង។ ថ្មីៗនេះ នាងកាន់តែយកចិត្តទុកដាក់ខ្លាំង ទៅលើការថែទាំងសុខភាពរបស់ខ្លួន ដើម្បីស្វាគមន៍វត្តមានកូនទី២ នៅខែកញ្ញាខាងមុខនេះ៕