De Gea កំពុងធ្វើឲ្យ Man Utd ព្រួយចិត្តឥតល្អែ

 

 

កីឡាករ​ចាំ​ទី De Gea បាន​ថ្លែង​ប្រាប់ Sky Sports ថា៖ “ខ្ញុំ​មិន​គិត​ថា ឥឡូវ​ជា​ពេល​វេលា​សមស្រប​ក្នុង​ការ​និយាយ​ពី​រឿង​អនាគត​ឡើយ។ សម្រាប់​ខ្ញុំ ឥឡូវ​នេះ​មិន​មែន​ជា​ពេល​សម្រាប់​និយាយ​រឿង​ការ​ចរចា​កុងត្រា​ថ្មី​នោះ​ឡើយ”។

អ្នក​ចាំ​ទី​អេស្ប៉ាញ​រូប​នេះ​បន្ត៖ “យើង​នៅ មាន​ប្រកួត​ជា​ច្រើន​ដែល​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ ជា​ពិសេស​គឺ​ពេល​ប៉ះ​ជាមួយ Burnley នៅ​ចុង​សប្ដាហ៍​នេះ។ ឥឡូវ​នេះ​ គឺ​ជា​ពេល​ដែល​យើង​ត្រូវ​អោន​មុខ​ចុះ ខំ​ហ្វឹកហាត់ និង​ប្រឹង​ប្រែង​លេង​ដើម្បី​រក​​ពិន្ទុ​ក្នុង​លីគ​ឲ្យ​បាន​កាន់​តែ​ច្រើន”។

បើ​ទោះ​ជា​បដិសេធ​ក្នុង​ការ​និយាយ​ពី​កុងត្រា​ថ្មី De Gea ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​បាន​បន្ត​និយាយ​សរសើរ​ក្លឹប​បិសាច​ក្រហម ដោយ​ព្រម​ទាំង​ហៅ​ក្លឹប ថា​ក្លឹប​ពិសេស​ទៀត​ផង។

សូម​បញ្ជាក់​ផង​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​តាំង​ពី​យូរ​មក​ហើយ​ដែល​ថា​ ក្លឹប Real Madrid ចង់​បាន De Gea នោះ ក្នុង​នោះ មាន​ទាំង​ពេល​មួយ​ ក្នុង​ទីផ្សារ​ដោះ​ដូរ​ខែ​ក្ដៅ​ឆ្នាំ ២០១៥ កីឡាករ​អេស្ប៉ាញ​ហៀបនឹង​ចូល​រួម​ជាមួយ​ក្លឹប​អធិរាជ​ពណ៌​ស បាត់​ទៅ​ហើយ ប៉ុន្តែ​ដោយ​សារ​តែ​ការ​បញ្ជូន​ឯកសារ​ផ្ទេរ​យឺត ទើប​ធ្វើ​ការ​ផ្ទេរ​នេះ​មិន​បាន​សម្រេច។

កុងត្រា​បច្ចុប្បន្ន​របស់​ De Gea ជាមួយ Manchester United នឹង​ផុត​សុពលភាព​នៅ​ចុង​រដូវ​កាល ២០១៨/២០១៩ ពោល​គឺ​ជាង ១​ឆ្នាំ កន្លះ​ទៀត៕