ឆាយ វីរៈយុទ្ធ បង្ហាញទំនាក់ទំនង ជាមួយនឹងភរិយាព្រាប សុវត្ថិ ដែលត្រូវជា…….

ភ្នំពេញ៖ តារាចម្រៀងសម្លេងខ្ពស់ លោក ឆាយ វីរៈយុទ្ធ កំពុងធ្វើឲ្យគ្រប់គ្នា​ស្រឡាំងកាំង ជាមួយនឹងការបង្ហើបពីទំនាក់ទំនង រវាងខ្លួន និងភរិយា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ។

ក្រោយពីបាន ចូលរួមពិធីមង្គលការប្អូនស្រី អ្នកនាង ចនច័ន្ទ លក្ខិណា កាលពីយប់ មិញ  ម្ចាស់បទ « គេមិនបានស្រឡាញ់យើងទេ»  រូបនេះ បានបង្ហោះសារលើបណ្ដាញសង្គម អមនឹងរូបភាពជាមួយគ្រួសារលោក ព្រាប សុវត្ថិ ដោយបានសរសេរថា ៖ «អរុណសួស្តីប្រិយមិត្ត! ជាមួយបងស្រី និង បងថ្លៃអាពាហ៍ពិពាហ៍ប្អូនរបស់បងស្រី ចន ច័ន្ទលក្ខិណា »

សារមួយនេះ បានបង្កឲ្យ​មាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែមិននឹកស្មានថាលោក ឆាយ វីរៈយុទ្ធ និង ប្រពន្ធ ព្រាប សុវត្ថិ មានទំនាក់ទំនងជាបងប្អូន ជាមួយគ្នាសោះ។ ជាពិសេស រាល់កម្មវិធីតូច ធំ របស់ព្រាប សុវត្ថិ ក៏តែងមានវត្តមាន លោក ឆាយ វីរៈយុទ្ធជានិច្ច។

យ៉ាងណាមិញ លោក ឆាយ វីរៈយុទ្ធ ក៏មិនទាន់បានបញ្ជាក់ច្បាស់ថា រូបលោកផ្ទាល់ និងអ្នកនាង ស្រីមុំ ត្រូវជាបងប្អូនបង្កើត យ៉ាងណានោះទេ តែបើតាមប្រភពជិតស្និទ្ធ បានបង្ហើបថា វីរៈយុទ្ធ ត្រូវជា ជីដូនមួយ ជាមួយនឹង លោកស្រី ឡុុង ស្រីមុំ៕

តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀង ឆាយ វីរៈយុទ្ធ និងលោក ព្រាប សុវត្ថិ
តារាចម្រៀង ឆាយ វីរៈយុទ្ធ និងលោក ព្រាប សុវត្ថិ ព្រមទាំងភរិយា