ប្រជាប្រិយភាពរបស់ប្រធានាធិបតីបារំាងបានកើនឡើងវិញនៅពេលការគំាទ្របាតុករអាវកាក់លឿងបានធ្លាក់ចុះ​

បារាំង៖ ប្រជាប្រិយភាពរបស់ប្រធានាធិបតីបារំាង លោកអេម៉ានូអែលម៉ាក្រុងបានបន្តកើនឡើងនៅក្នុងខែកុម្ភៈនេះ ក្នុងពេលដែលគាត់បានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលជួយឲ្យគាត់អាចយកប្រៀបលើចលនាតវ៉ា របស់ក្រុមអាវកាក់លឿងការកើនឡើងនូវប្រជាប្រិយភាពនេះ ត្រូវបានបង្ហាញឡើងនៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានឯករាជ្យ អូដូសា ក្នុងចន្លោះថ្ងៃទី ២០ ដល់ ២១ ខែ កុម្ភៈនេះ ។

​វិទ្យាស្ថាននោះ បានជួបជាមួយមនុស្សចំនួន ១.០០០ នាក់ ហើយក្នុងនោះ មាន ៣២ ភាគរយនិយាយថា លោកម៉ាក្រុងគឺជាប្រធានាធិបតីល្អ ។ ចំនួននេះ បានកើនឡើងបាន ២ ភាគរយបើប្រៀបទៅក្នុងខែ មករា ។

ការស្ទង់មតិនោះ ធ្វើឡើងតាមអនឡាយ ហើយបានបង្ហាញទៀតថា ចំនួនពលរដ្ឋ ដែលនិយាយថា
សកម្មភាពដែលប៉ះពាល់ដល់សង្គម គួរតែបញ្ឈប់ បានកើនពីចំនួន ៤៥​ ភាគរយក្នុងខែ មករា
ឡើងដល់ ៥៥ ។

ដោយមានការមិនចុះសម្រុងផ្ទៃក្នុង ការធ្វើបាតុកម្មតវ៉ាប្រចំាសប្តាហ៍របស់ក្រុមអាវកាក់លឿងបានបង្ហាញនូវសញ្ញា​ចុះទន់ខ្សោយ ជាបន្តបន្ទាប់ ។ ក្រុមអាវកាក់លឿងបានកំណត់យកថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ដើម្បីប្រមូលផ្តុំគ្នាតវ៉ា ។ការប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍កន្លងមកនេះ មានអ្នកចូលរួមតែ ៤៦.៦០០ នាក់ប៉ុណ្ណោះនៅទូទំាងប្រទេសបារំាង ។