លោកត្រំានិងលោកគីមជុងអ៊ុននឹងជួបគ្នាម្នាក់ទល់នឹងម្នាក់នៅល្ងាចថ្ងៃពុធ

វៀតណាម៖ តាមប្រភពព័ត៌មានពីទីភ្នាក់ងារបរទេសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា និងមេដឹកនំាកូរ៉េខាងជើង លោកគីម ជុងអុន នឹងជួបគ្នាម្នាក់ទល់នឹងម្នាក់ជាលើកដំបូង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់មកនឹងស្រស់ស្រូបអាហារពេលល្ងាចជាមួយគ្នាដែរដោយរូមទាំងមន្ត្រីជាទីប្រឹក្សារបស់ភាគីទំាងពីរ ។

ទីភ្នាក់ងារបរទេសបានស្រង់សម្តីរបស់អ្នកនំាពាក្យសេតវិមាន លោកស្រីសារ៉ា សានដឺ ដែលបាននិយាយថា នៅព្រឹកថ្ងៃពុធ លោកត្រំានឹងជួបជាមួយថ្នាក់ដឹកនំារបស់ប្រទេសវៀតណាម ក្រោយពីគាត់បានទៅដល់ទីក្រុងហាណូយនៅល្ងាចថ្ងៃអង្គារនេះ ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា និងមេដឹកនំាកូរ៉េខាងជើង លោកគីម ជុងអុន
នឹងជួបគ្នាជាផ្លូវការជាលើកទីពីរ នៅថ្ងៃព្រហស្បតិ៍ ។​