ប៉ិ​នេះ​អត់​ខ្លាច​ស្លាប់​ទេ​អី? ​ហ៊ាន​ចង​ខ្លួន​ជាប់​យន្តហោះ​​ដើម្បី​ថត​ទិដ្ឋភាព​ពី​លើ​មេឃ​

Jin-Woo Prensena ជា​​អ្នក​ថត​រូប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Los Angeles ដែល​​មាន​ភាព​ប៉ិនប្រសប់​លើ​ការ​ថត​រូបភាព​ពី​លើ​អាកាស។ ប៉ុន្តែ​ជា​ជាង​ការ​ប្រើ​កូន​យន្តហោះ​ Drone ដើម្បី​ថត​ទិដ្ឋភាព​បែប​នេះ Jin-Woo បាន​​ប្រើ​បច្ចេកទេស​ចង​ខ្លួន​ជាប់​នឹង​ឧទ្ធម្ភាគចក្រ​ទៅ​វិញ ដែល​មើល​ទៅ​ស្រៀវ​ជំនួស។

Jin-Woo បាន​​​ចាប់​ផ្ដើម​ថត​រូបភាព​​ពី​លើ​អាកាស​បែប​នេះ​កាល​ពី​ ៣ ឆ្នាំ​មុន​ ដោយ​បាន​ចាប់​ដៃ​គូ​ជា​មួយ​មិត្តភ័ក្ដិ​ឈ្មោះ​ Aaron Fitzgerald ដែល​ជា​ភីឡុត​បញ្ជា​ឧទ្ធម្ភាគចក្រ។

ខាង​ក្រោម​នេះ​ជា​រូបភាព​ពី​លើ​អាកាស​ដែល​ Jin-Woo ផ្ដិត​យក​នៅ​កម្ពស់​​ជាង​ ២ ពាន់​ម៉ែត្រ ៖​​​​​​