សព​បុរស​ត្រូវគេ​ដុត និង​កង់ឡាន​ចោល​នៅ​កណ្តាល​ព្រៃ​ត្រូវបាន​ស្គា​ល់ហើយ​

​(បន្ទាយមានជ័យ) ៖ សព​ដែល​ត្រូវបាន​ដុត និង​កង់ឡាន​ចោល​នៅ​កណ្តាល​ព្រៃ​កម្លាំង​នគរបាល​ជំនាញ​ជា​អំពើ​ឃាតកម្ម​បាន​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ហើយ ដែល​ប្រទះឃើញ​នៅ​អំឡុង​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រមាណ​៦​គីឡូម៉ែត្រ ស្ថិត​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។​

​ព័ត៌មាន​បានដឹងថា ក្រោយពេល​ទទួល​ព័​ត៌​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​ដុតចោល និង​កង់ឡាន​កណ្តាល​ព្រៃ នៅ​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រមាណ​៦​គីឡូម៉ែត្រ ស្ថិត​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។ គេ​ឃើញ​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​វរសេនីយទោ សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​មើលឃើញថា ជនរងគ្រោះ​ត្រូវបាន​ឃាតក​សម្លាប់ ហើយ​យក​កង់ឡាន​ដុតចោល​កណ្តាល​ព្រៃ ។​

​ព័ត៌មាន​ទទួលបាន​ថា ជនរងគ្រោះ​ដែល​ត្រូវបាន​ឃាតក​សម្លាប់ ហើយ​ដុត និង​កង់ឡាន គឺ​ស្រាវជ្រាវ​ទទួល​អត្តសញ្ញាណ​ហើយ មានឈ្មោះ ហាន់ សុ​ធន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​អោយបាន​ច្បាស់លាស់ ដើម្បី​ឈានទៅរក​ចាប់ខ្លួន​ឃាត​.​កដៃ​ដល់​ដែល​សម្លាប់​ជនរងគ្រោះ​ហើយ​ដុតចោល ។​

​ក្រោយពេល​ដែលមាន​ករ​ណី​ឃាតកម្ម​ដុត​សម្លាប់​ជនរងគ្រោះ គឺ​លោក​ឧ​ត្ត​ម​សេនីយ​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ទៅពិនិត្យ​មើលឃើញថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ​សម្លាប់​ហើយ ដុតចោល​កណ្តាល​ព្រៃ​ហើយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ឈានទៅរក​ចាប់ខ្លួន​ឃាតករ​ដែល​សាហាវ​សម្លាប់ ហើយ​ដុតចោល និង​កង់ឡាន​កណ្តាល​ព្រៃ ។ ករណី​ឃាតកម្ម​សម្លាប់​ដុត​ជនរងគ្រោះ និង​កង់ឡាន​ចោល​កណ្តាល​ព្រៃ​នេះ គឺ​កម្លាំង​នគរបាល​មិនទាន់​ហ៊ាន​ផ្តល់ព័ត៌មាន​ជូន​នៅឡើយ តែ​ព្រោះ​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​រក​ចាប់ខ្លួន​ឃាតករ​ដៃដល់​ដែល​ឃោ​ឃៅ​សម្លាប់ ហើយ​ដុត និង​កង់ឡាន​យ៉ាង​ព្រៃផ្សៃ​បំផុត ៕