សមាគមអតីតយុទ្ធជនកម្ពុជា នាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារអតីតយុទ្ធជន៣គ្រួសារ នៅស្រុកទឹកផុស

(កំពង់ឆ្នាំង)៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន១២លានរៀលបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន៣គ្រួសារ នៅស្រុកទឹកផុស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិក និងក្រុមការងារ សអក ថ្នាក់ ស្រុក បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវថវិកា បេឡាមរណសង្គ្រោះចំនួន១២លានរៀល រួមជា មួយសាររំលែកទុក្ខ ជូន ៖
១)លោក គឹម ស៊ីម ត្រូវជាកូនរបស់សពសមាជិកអតីត យុទ្ធជនកម្ពុជាឈ្មោះ កឹម អេង ប្រភេទនិវត្តជន ID (RB99000076) ទទួលមរណភាពវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស។
២)លោកស្រី ទួន សុភា ត្រូវជាប្រពន្ធរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ ភោគ ថាច ប្រភេទនិវត្តជន ID(RA12002101) ទទួលមរណភាពវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិអូរល្ពៅ ឃុំក្តុល ស្រុកទឹកផុស។
៣)លោកស្រី វង រ៉ូល ត្រូវជាកូនរបស់សពសមាជិក អតីតយុទ្ធជនកម្ពុជា ឈ្មោះ មាស យឿន ប្រភេទគ្រួសារពលី ID(SA89001662) ទទួលមរណភាពម៉ោង០៨:៣០នាទី យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស។

នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមឲ្យសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់លោក គន់ គីម ទេសរដ្ឋមន្ត្រី លោកអភិបាលខេត្ត ឯលោក ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕ ដោយ៖ សុក្ខារិន