អត្ថប្រយោជន៍របស់ទឹកផ្លែទទឹម ដែល​បុរសៗមិនត្រូវមើលរំលង

(ភ្នំពេញ)៖ តើអ្នកធ្លាប់ឆ្ងល់ទេថា បច្ចុប្បន្ននេះមានវិធីព្យាបាលបញ្ហាផ្លូវភេទដោយខ្លួនឯងតាមវិធីសាមញ្ញៗដែរទេ? មែនហើយ ការញ៉ាំទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗ និងក្រូចឆ្មារមួយកែវអាចជួយដល់ការសម្រកទម្ងន់បាន តែវានៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ។ យ៉ាងណាមិញ ការញ៉ាំទឹកផ្លែទទឹមអាចនឹងពង្រឹងដល់ជីវិតផ្លូវភេទបាន។ ការស្រាវជ្រាវបានអះអាងថា ទឹកផ្លែទទឹមមួយកែវមិនត្រឹមតែជួយពង្រឹងដល់ចំណង់ផ្លូវភេទបុរសទេ តែក៏ជួយប្រឆាំងនឹងបញ្ហាលិង្គមិនព្រមឡើងរឹង និងបង្កើនចំនួនអ័រម៉ូនភេទប្រុសដែរ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលបុរសគ្រប់រូបគួរតែញ៉ាំទឹកផ្លែទទឹមមួយកែវ៖

១)បង្កើនចំណង់ផ្លូវភេទ
តាមការស្រាវជ្រាវបានឲ្យដឹងថា ទឹកផ្លែទទឹម អាចដើរតួនាទីជាថ្នាំសម្រើប និងបង្កើនចំណង់ផ្លូវភេទដល់មនុស្សទាំងពីរភេទបាន។ វាមិនត្រឹមតែជួយពង្រឹងដល់លក្ខណៈផ្លូវភេទទីពីររបស់បុរសទេ តែក៏ជំរុញដល់ភាពចង់ធ្វើការរួមភេទខ្លាំងណាស់ដែរ។ ការសិក្សាបានរកឃើញទៀតថា បុរស និងស្រ្តី ដែលញ៉ាំផ្លែទទឹមមួយកែវរាល់ថ្ងៃយ៉ាងហោចណាស់១៥ថ្ងៃ ឃើញថា បានបង្កើនចំនួនអ័រម៉ូនភេទប្រុសក្នុងខ្លួនសម្រាប់បង្កើនចំណង់ផ្លូវភេទ។
២)ពង្រឹងដល់គុណភាពមេជីវិតឈ្មោល
តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Clinical Nutrition កាលពីឆ្នាំ២០០៨ បានរកឃើញថា ការញ៉ាំទឹកផ្លែទទឹមមួយកែវជារៀងរាល់ព្រឹក មិនត្រឹមតែជួយពង្រឹងដល់គុណភាពមេជីវិតឈ្មោលទេ តែក៏ពង្រឹងដល់ចំណង់ផ្លូវភេទដែរ។ ការសិក្សាបានបង្ហាញថា វាក៏ជួយបង្កើនកំហាប់មេជីវិតឈ្មោល និងភាពរស់រវើករបស់មេជីវិតឈ្មោលផងដែរ។ យ៉ាណាមិញ ទឹកផ្លែទទឹម ជួយកាត់បន្ថយចំនួនមិនធម្មតារបស់មេជីវិតឈ្មោលបានល្អជាងអ្នកដែលមិនបានញ៉ាំ។
៣)ជួយដោះស្រាយបញ្ហាងាប់លិង្គ
មែនហើយ តាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Internal Journal of Impotence Research បាននិយាយថា ទឹកផ្លែទទឹមជួយជម្នះនូវអាការៈលិង្គមិនព្រមឡើងរឹង។ ការសិក្សានេះ បានធ្វើទៅលើបុរសចំនួន៤២នាក់ ដែលសុទ្ធសឹងតែមានបញ្ហាលិង្កមិនព្រមឡើងរឹង និងបានញ៉ាំទឹកផ្លែទទឹមរយៈពេល៤សប្តាហ៍ ហើយជាលទ្ធផលឃើញថា ការងារលើគ្រែរបស់ពួកគេក៏បានប្រសើរជាងមុនដែរ។ នេះដោយសារតែទឹកផ្លែទទឹមមានសារធាតុ Nitrates ដែលវាមិនត្រឹមតែជួយពង្រឹងដល់លំហូរឈាមទៅប្រដាប់ភេទទេ តែក៏កាត់បន្ថយសម្ពាធអុកស៊ីតកម្ម ដែលនាំឲ្យលិង្គមិនព្រមឡើងរឹងដែរ។

កំណត់សម្គាល់៖ បើសិនជាអ្នកកំពុងតែប្រើថ្នាំ ឬលេបថ្នាំព្យាបាលជំងឺ ជាពិសេសបញ្ហាលិង្គមិនព្រមឡើងរឹងហើយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសាកល្បងវិធីមួយនេះ៕ (ប្រភព៖ health.com.kh)