អ្នកចាំទីជើងចាស់ Pepe Reina វិញមកលេងនៅ Premier League វិញហើយ

(កីឡា)៖ ក្លឹប Aston Villa បាន​ចុះ​កុងត្រា​យក​អតីត​អ្នក​ចាំ​ទី​របស់ Liverpool និង​ជម្រើស​ជាតិ​អេស្ប៉ាញ Pepe Reina ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប AC Milan រហូត​ដល់​ចប់​រដូវ​កាល។

Image result for pepe reina aston villa

Reina ធ្លាប់​បង្ហាញ​ខ្លួន​លេង​៣៩៤​ប្រកួត​ឲ្យ Liverpool រវាង​ឆ្នាំ​២០០៥​ដល់​២០១៣ មុន​​ខ្ចី​ជើង​ទៅ Napoli មួយ​រយៈ​រួច​បន្ត​ផ្លាស់​ទៅ Bayern Munich តែ​ម្ដង។ កាល​ពី​ឆ្នាំ​២០១៨ បាន​ទៅ​ចូលរួម​ជាមួយ AC Milan តែ​ទើប​បាន​បង្ហាញ​ខ្លួន​៥​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លីគ។

Image result for pepe reina aston villa

គួររំលឹកថា Aston Villa ពេល​​នេះ​កំពុង​ត្រូវ​ការ​អ្នក​ចាំ​ទី​បន្ថែម បន្ទាប់​ពី​អ្នក​ចាំ​ទី​សញ្ជាតិ​អង់គ្លេស Tom Heaton ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រង​របួស​ជង្គង់​កាល​ពី​ថ្ងៃ​ទី​១​ ខែ មករា​កន្លង​ទៅ។ ចុង​សប្ដាហ៍​កន្លង​ទៅ Aston ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ Manchester City លត់ ៦-១៕