សហរដ្ឋអាមេរិក គ្រោងនឹងត្រូវបណ្ដេញ សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត ២១នាក់ ឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយពីមានការបាញ់សម្លាប់កងនាវិកអាមេរិកបីនាក់

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន AL Jazeera នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត ២១នាក់ ដែលទទួលការបណ្ដុះបណ្ដាលនៅក្នុងសហរដ្ឋអាមេរិក គ្រោងនឹងត្រូវបណ្ដេញឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីមានការស៊ើបអង្កេតមួយ លើករណីសិក្ខាកម្មអារ៉ាប៊ីសាអូឌីតម្នាក់ បាញ់សម្លាប់កងនាវិកអាមេរិកបីនាក់ នៅឯមូលដ្ឋានទ័ពជើងទឹកមួយក្នុងរដ្ឋផ្លូរីដា (Florida) កាលពីខែធ្នូ ឆ្នាំ២០១៩។

គួរម្លឹកផងដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ សិក្ខាកម្មយោធាអារ៉ាប៊ីសាអូឌីតឈ្មោះ ម៉ូហាំម៉េដ សាអ៊ីដ (Mohammed Saeed Alshamrani) អាយុ ២១ឆ្នាំ បានបាញ់សម្លាប់កងនាវិកអាមេរិកបីនាក់ និងបង្កឲ្យ ០៨នាក់ទៀតរងរបួស នៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង ផេនសាកូឡា (Pensacola) រដ្ឋ Florida មុននឹងរូបគេត្រូវបានបាញ់សម្លាប់។

ការបាញ់ប្រហារនេះបានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ជួបភាពស្មុគស្មាញ រហូតដល់មានការផ្អាកការបណ្ដុះបណ្ដាល ដល់សិក្ខាកម្មអារ៉ាប៊ីសាអូឌីតទាំងអស់ ជាបណ្ដោះអាសន្ន ហើយក្រោយការស៊ើបអង្កេត អគ្គរដ្ឋអាជ្ញាអាមេរិក លោក វីលៀម បារ (William Barr) ក៏បានចាត់ទុកថា វាគឺជាទង្វើភេរវកម្មផងដែរ។

អគ្គរដ្ឋអាជ្ញាខាងលើ បានបញ្ជាក់ថា នេះគឺជាទង្វើភេរវកម្ម ដោយភស្តុតាងបានបង្ហាញថា ខ្មាន់កាំភ្លើងបានទទួលមនោគមន៍វិជ្ជាជីហាដ ហើយនៅក្នុងការស៊ើបអង្កេត យើងបានរកឃើញថា ខ្មាន់កាំភ្លើងបានបង្ហោះសារមួយចំថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីរូបគេ បានទៅធ្វើដំណើរទៅកាន់ស្ដូបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៃមហាភេវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្នុងទីក្រុងញូយ៉ក ជាមួយការបង្ហោះសារប្រឆាំងអាមេរិក អ៊ីស្រាអែល និងសារជីហាដ នៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។

គួរបញ្ជាក់ថា បើតាមលោក William Barr សិក្ខាកម្មអារ៉ាប៊ីសាអូឌីតទាំង ២១នាក់ខាងលើ ត្រូវបានលុបឈ្មោះចេញពីវគ្គបណ្ដុះបណ្ដាលក្នុងជំរំយោធាអាមេរិក ហើយនឹងត្រួវបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយការសើបអង្កេតរកឃើញថា ពួកគេមានរូបថតអាសអាសភាសរបស់កុមារ និងគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេមាន «សារជីហាដ» និងគំនិតប្រឆាំងអាមេរិក។

ប៉ុន្តែលោកអគ្គរដ្ឋអាជា្ញអាមេរិករូបនេះបានបញ្ជាក់ថា អ្នកទាំង ២១នាក់ មិនត្រូវបានចោទប្រកាន់ពីល្មើសណាមួយនោះទេ នៅក្នុងសហរដ្ឋអាមេរិក តែអាចប្រឈមមុខនឹងការកាត់ទោស ពេលត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញ៕ ដោយ៖ Micheal