កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនគ្នាឯង

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនគ្នាឯង កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ ស្ថិតក្រុម១៥ ភូមិ២ សង្កាត់៣។

បើតាមកម្លាំងកងរាជអាវុធហត្ថ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ CHEN GUIQONG ភេទស្រី កាន់លិខិតឆ្លងដែនលេខ L11054567។ ដោយឡែកជនរងគ្រោះមិនទាន់ត្រូវបញ្ជាក់អត្តសញ្ញាណនៅឡើយនោះទេ។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងបានដកវត្ថុតាងមាន៖ លុយយ័ន្ត ១៥០យ័ន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខ ព្រះសីហនុ 2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១ និងម៉ាស៊ីនវេលុយ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ Micheal